
ស្ពានបាក់ស្រុត និងទន្លេបានបាក់ច្រាំង ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបោកបក់ភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ ដោយមានអ្នកស្រុកចំនួន២០ម៉ឺននាក់ត្រូវបានជំរុញឱ្យជម្លៀសចេញ ខណៈដែលអាជ្ញាធរបានព្រមានអំពីទឹកជំនន់ដ៏គ្រោះថ្នាក់។ អ្នកនាំពាក្យកំពូល របស់រដ្ឋាភិបាលលោក ហ៊ីរ៉ូកាស៊ុ ស៊ីម៉ាស៊ុនណូ បានប្រាប់អ្នកយកព័ត៌មានថា មនុស្សពីរនាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន។ ឯអាជ្ញាធរបានព្រមានអំពីការកើនឡើងហានិភ័យនៃការរអិលបាក់ដី និងទឹកជំនន់។ ទូរទស្សន៍សាធារណៈ NHK បាននិយាយថាការណែនាំអំពីការជម្លៀសដោយមិនមានការបង្ខំត្រូវបានចេញឱ្យអ្នកស្រុកចំនួន ២០ម៉ឺននាក់ នៅក្នុងតំបន់ចំនួន ៥ រួមមាននីហ្គាតា (Niigata),យ៉ាម៉ាកាតា(Yamagata), ហ្វូគុស៊ីម៉ាFukushima,អ៊ីស៊ីកាវ៉ា( Ishikawa) និង ហ្វូគួយ(Fukui )៕


