ខេត្តកំពង់ស្ពឺ ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៤ខ្នង បានដួលរលំ និងប៉ើងដំបូល ដោយសារតែមេឃធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ កាលពីរំលងអាធ្រាតដែលពួកគាត់កំពុងលង់លក់ក្នុងដំណេកនោះ កាលពីវេលាម៉ោង១០ និង១០នាទី យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិត នៅក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បើតាមរបាយការណ៍របស់នគរបាលបានអោយដឹងថា មានករណីខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀង បណ្តាលអោយរងការខូចខាតផ្ទះប្រជាពលរដ្ឋ អស់ចំនួន១៤ខ្នង មានដូចខាងក្រោមនេះ
1- ឈ្មោះ ស៊ន វណ្ណ ភេទប្រុស អាយុ32ឆ្នាំ ដើមក្រសាំងរលំកិនផ្ទះ ខូចខាតដំបូលទាំងស្រុង
2- ឈ្មោះ សេង សំខាន់ ភេទប្រុស អាយុ35ឆ្នាំ របើកដំបូលសង្កសី អស់9សន្លឹក
3- ឈ្មោះ ផន ម៉ៅ អាយុ52ឆ្នាំ របើកដំបូលតូបលក់ដូរ 3×4 អស់ទាំងស្រុង
4- ឈ្មោះ ហួត ឃា ភេទស្រី អាយុ47ឆ្នាំ របើកដំបូលផ្ទះ អស់ក្បឿង 52សន្លឹក
5- ឈ្មោះ រឿន អាត ភេទប្រុស អាយុ34ឆ្នាំ របើកដំបូល អស់ក្បឿង 30សន្លឹក
6- ឈ្មោះ គិន រីម ភេទប្រុស អាយុ54ឆ្នាំ របើកដំបូលអស់សង្កសី 3សន្លឹក
7- ឈ្មោះ សុខ ថៃ ភេទប្រុស អាយុ 49ឆ្នាំ របើកដំបូលផ្ទះបាយ និងបន្ទប់ទឹកអស់សង្កសី 13សន្លឹក
8- ឈ្មោះ ចាន់ សុខ ភេទស្រី អាយុ61ឆ្នាំ របើកដំបូល អស់ស៊ីប្រូ 20សន្លឹក
9- ឈ្មោះ លី ឡាង ភេទប្រុស អាយុ32ឆ្នាំ របើកដំបូលសង្កសីអស់ទាំងស្រុង
10- ឈ្មោះ ម៉ែន ពៅ ភេទប្រុស អាយុ44ឆ្នាំ របើកដំបូលផ្ទះបាយ អស់សង្កសី3សន្លឹក
11- ឈ្មោះ សេង វៀត ភេទស្រូ អាយុ45ឆ្នាំ របើកអស់សង្កសី3សន្លឹក (ផ្ទះបាយ)
12- ឈ្មោះ យួន ពុទ្ទ្រា ភេទស្រី អាយុ27ឆ្នាំ របើកដំបូលផ្ទះ អស់សង្កី 3សន្លឹក
13- ឈ្មោះ សួន មករា ភេទប្រុស អាយុ35ឆ្នាំ ដើមឈើរលំកិន ខូចដំបូលអស់សង្កសីទាំងស្រុង
14- ឈ្មោះ ម៉ុល ពេជ ភេទប្រុស អាយុ50ឆ្នាំ របើកដំបូលផ្ទះនៅ អស់សង្កសី០៤ សន្លឹកផងដែរ។
នគរបាលស្រុកថ្ពងបានបញ្ជាក់ថា ករណីខ្យល់កន្ត្រាក់បណ្តាលអោយដួលរលំផ្ទះ និងប៉ើងដំបូលចំនួន១៤ខ្នងខាងលើនេះ មិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់នោះទេ៕ អ៊ុ ណូន






