សូដង់៖ មនុស្សយ៉ាងហោចណាស់១៥០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលពីរថ្ងៃនៃការប្រយុទ្ធគ្នានៅក្នុងការប៉ះទង្គិចជនជាតិភាគតិចជុំវិញជម្លោះដីធ្លីនៅក្នុងរដ្ឋប្លូនៀល (Blue Nile) ភាគខាងត្បូងនៃប្រទេសស៊ូដង់។
ការបង្ហូរឈាមគឺជារឿងដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយហ្វូងមនុស្សបានដើរតាមផ្លូវនៃរដ្ឋធានីដាម៉ាហ្សីន (Damazin) របស់រដ្ឋ ប្លីនៀល Blue Nile) ក្នុងការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ ដោយស្រែកពាក្យស្លោកថ្កោលទោសជម្លោះដែលបានសម្លាប់មនុស្សរាប់រយនាក់ក្នុងឆ្នាំនេះ។
លោកអាបាស មូសា( Abbas Moussa) ប្រធានមន្ទីរពេទ្យ វ៉ាដ អាល់ម៉ាហ៊ី (Wad al-Mahi) បាននិយាយថា មនុស្សសរុបចំនួន១៥០ នាក់ រួមទាំងស្ត្រី កុមារ និងមនុស្សចាស់ ត្រូវបានសម្លាប់នៅចន្លោះថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ហើយមនុស្សប្រហែល៨៦នាក់ ក៏បានរងរបួសក្នុងអំពើហិង្សានេះផងដែរ។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នានៅក្នុងរដ្ធប្លូនៀល (Blue Nile) បានផ្ទុះឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីបានរាយការណ៍ពីការឈ្លោះប្រកែកគ្នា លើដីរវាងសមាជិកនៃប្រជាជន ហូសា (Hausa) និងក្រុមគូប្រជែង។ អ្នកស្រុករាយការណ៍ថា រាប់រយនាក់បានភៀសខ្លួនចេញពីការបាញ់កាំភ្លើងយ៉ាងខ្លាំងក្លា ហើយផ្ទះត្រូវបានឆាបឆេះ។ អ្នកវិភាគជាច្រើនបានចាត់ទុកការកើនឡើងនៃអំពើហឹង្សានេះថា ជាលទ្ធផលនៃការខ្វះអំណាចនៅក្នុងតំបន់ ដែលបណ្តាលមកពីរដ្ឋប្រហារយោធាកាលពីខែតុលាឆ្នាំមុន។
អំពើហឹង្សាក៏បានគម្រាមកំហែងបន្ថែមទៀតដល់សេដ្ឋកិច្ចដែលកំពុងមានបញ្ហារបស់ស៊ូដង់ រួមផ្សំដោយកង្វះខាតប្រេងឥន្ធនៈបង្កឡើងដោយ សង្គ្រាមនៅអ៊ុយក្រែន៕
ប្រែសម្រួលដោយ ប៊ុន សុភាព







