អាជ្ញាធរក្នុងតំបន់បាននិយាយថា ខេត្ត Fujian ភាគខាងកើតប្រទេសចិន បានផ្លាស់ប្តូរទីលំនៅប្រជាជនចំនួន ១៥៦ ៨០០ នាក់ គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃព្រហស្បតិ៍ ខណៈដែលព្យុះទីហ្វុង Gaemi ដែលជាព្យុះទីហ្វុងទី ៣ ក្នុងឆ្នាំនេះបានខិតជិតមកដល់ ។ ទន្ទឹមនឹងនេះដែរ ផ្លូវកាណូតដឹកអ្នកដំណើរចំនួន ៧៣ តាមបណ្តោយឆ្នេរសមុទ្រខេត្តត្រូវបានផ្អាក ហើយជើងហោះហើរចំនួន ៩៧ ត្រូវបានលុបចោល។ យោងតាមការិយាល័យគ្រប់ គ្រងទឹកជំនន់ខេត្តបានឱ្យដឹងថា មនុស្សជាង ២៩០០០ នាក់ដែលធ្វើការលើក្បូននេសាទនៅតាមឆ្នេរសមុទ្រត្រូវបានជម្លៀសទៅកាន់ច្រាំង ហើយទូកនេសាទចំនួន ៧៣៣ បានជ្រកកោននៅកំពង់ផែ ហើយមនុស្សប្រហែល ៣២០០ នាក់នៅលើទូកត្រូវបានជម្លៀសចេញពីឆ្នេរសមុទ្រ។ ព្យុះទីហ្វុងនេះបានបោកបក់មកលើតំបន់ Yilan ភាគខាងកើតកោះតៃវ៉ាន់ ប្រហែលពាក់ កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ ដោយបានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និង ២០១ នាក់ទៀតរងរបួស។
តាមការព្យាករណ៍ត្រូវបានគេរំពឹងថានឹងធ្វើឱ្យដីធ្លាក់តាមឆ្នេរ សមុទ្រពី Lianjiang ដល់ Xiuyu ក្នុងខេត្ត Fujian ចន្លោះពីរសៀលថ្ងៃព្រហស្បតិ៍ដល់ពេលល្ងាច ហើយបន្ទាប់មកវាត្រូវបានព្យាករណ៍ថានឹងបន្តផ្លាស់ទីក្នុងដីបន្ថែមទៀតទៅភាគខាងជើង។
អាជ្ញាធរឧតុនិយមក្នុងតំបន់បាននិយាយថា កម្រិតខ្ពស់បំផុតត្រូវបានចុះបញ្ជីនៅក្នុងទីប្រជុំជន Guanyang ទីក្រុង Fuding ដែលឈានដល់ ១៧៨.៧ មីលីម៉ែត្រ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






