BBC៖ មនុស្សជិត ៣០នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅព្រំដែនកៀហ្ស៊ីស្ថាន-តាហ្ស៊ីគីស្ថាន។ វាជាការប្រយុទ្ធគ្នា ជាប្រចាំរវាងអតីតរដ្ឋសូវៀតទាំងពីរ ដែលព្រំដែនមានជម្លោះចាប់តាំងពីការដួលរលំនៃសហភាពសូវៀតមក។ ភាគីទាំងពីរបានបន្ទោសគ្នាទៅវិញទៅមកថាបានចាប់ផ្តើមអំពើហិង្សានិងបំពានបទឈប់បាញ់។ ក្រសួងសុខាភិបាលកៀហ្ស៊ីស្ថាន បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សចំនួន ២៤ នាក់នៅប្រទេសកៀហ្ស៊ីស៊ីស្ថានបានត្រូវស្លាប់។ របាយការណ៍មុននេះពីប្រទេសតាជីគីស្ថានបាននិយាយថា យ៉ាងហោច ណាស់មនុស្សបីនាក់ត្រូវបានសម្លាប់នៅទីនោះផងដែរ។ ឆ្មាំព្រំដែនកៀហ្ស៊ីស្ថាន បានចោទប្រកាន់តាជីគីស្ថានថា បានកាន់កាប់ផ្នែកមួយ នៃព្រំដែន ដែលមិនទាន់ត្រូវបានបោះ បង្គោល ខណៈតាជីគីស្ថានបាននិយាយថា ឆ្មាំកៀហ្ស៊ីស្ថាន បានបើកការបាញ់ប្រហារ ដោយគ្មានការបង្ក ហេតុ។
បទឈប់បាញ់បានចូលជាធរមានចាប់ពីម៉ោង 16:00 ម៉ោងក្នុងស្រុក ប៉ុន្តែកៀហ្ស៊ីស្ថាន Kyrgyzstan បាននិយាយថា ភូមិចំនួនពីរត្រូវបានបាញ់ផ្លោងនៅពេលក្រោយ ដោយបានចោទប្រកាន់អ្នកជិតខាងរបស់ខ្លួនថាបានប្រើប្រាស់រថក្រោះ និងរថពាសដែក។ ផ្ទុយទៅវិញ តាហ្ស៊ីគីស្ថានក៏បានចោទ ប្រកាន់កងកម្លាំងកៀហ្ស៊ីស៊ីស្ថានថា បានបាញ់ផ្លោងទៅលើប៉ុស្តិ៍មួយ និងភូមិចំនួនប្រាំពីរជាមួយនឹង អាវុធដ៏ធុនធ្ងន់ផងដែរ៕
ប្រែសម្រួលដោយ: ជ ង៉ា








