យោងតាមសារព័ត៌មាន អិនប៊ីស៊ី វ៉ាស៊ីងតោន (NBC Washington) បានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារមួយនៅកូឡុំបៀ កាលពីយប់ថ្ងៃចន្ទ។
គួរបញ្ជាក់ថាហេតុការណ៍ បាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ នៅក្នុងប្លុក 1500 នៃផ្លូវ F ។នាយកដ្ឋានប៉ូលីស DC បាននិយាយតាមរយៈ ទ្វីតធឺ(Twitter )នៅព្រឹកថ្ងៃចន្ទថា ជនរងគ្រោះជាច្រើននាក់ ត្រូវបានរាយការណ៍នៅក្នុងការបាញ់ប្រហារនៅវ៉ាស៊ីនតោនឌីស៊ី៕
ប្រែសម្រួលដោយ ប៊ុន សុភាព






