
ប្រព័ន្ធផ្សព្វផ្សាយ និងប្រភពរបស់ប្រទេសលីបង់បាននិយាយថា មនុស្ស១៣នាក់បានស្លាប់ និង៣៦នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ផ្សេងៗគ្នានៃប្រទេសលីបង់។
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានកំណត់គោលដៅទៅលើអគារលំនៅដ្ឋានកម្ពស់ ៣ ជាន់នៅទីក្រុង Barja ក្នុងតំបន់ Chouf ក្នុងភ្នំលីបង់ ដោយបានសម្លាប់មនុស្ស ៤នាក់ របួស១៤ នាក់។
ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញាមក កងទ័ពអ៊ីស្រាអែលបាននិងកំពុងធ្វើការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាលើប្រទេសលីបង់ក្នុងភាពតានតឹងជាមួយក្រុម Hezbollah ដែលបាននិងកំពុងបាញ់ប្រហារជាមួយកងទ័ពអ៊ីស្រាអែលឆ្លងកាត់ព្រំដែនលីបង់-អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣៕
