អេហ្ស៊ីប៖ ក្រសួងសុខាភិបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់២១នាក់បានស្លាប់នៅពេលរថយន្តក្រុងតូចមួយ បានធ្លាក់ចូលក្នុងប្រឡាយមួយនៅតំបន់ដីសណ្តនីល ភាគខាងជើងប្រទេសអេហ្ស៊ីប។
រថយន្តក្រុងនេះបានដឹកមនុស្សប្រហែល៣៥នាក់ នៅពេលវាបានក្រឡាប់នៅលើផ្លូវហាយវេមួយកាលពីថ្ងៃសៅរ៍ ហើយបានធ្លាក់ចូលទៅក្នុងប្រឡាយ ម៉ាន់សុរិយា ក្នុងទីក្រុងអាហ្គា ក្នុងខេត្តភាគខាងជើងនៃដាកាលីយ៉ា នេះបើយោងតាមប្រភពសន្តិសុខ។
គួរបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍ គឺជារឿងធម្មតានៅក្នុងប្រទេសអេហ្ស៊ីប ជារឿយៗដោយសារផ្លូវថ្នល់ ដែលត្រូវបានថែទាំមិនបានល្អ និងការមិនគោរពច្បាប់បើកបរ។ នៅឆ្នាំ២០២១ មនុស្សប្រហែល៧,០០០ នាក់ត្រូវបានសម្លាប់នៅលើផ្លូវនៃប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោកអារ៉ាប់នេះបើយោងតាមតួលេខផ្លូវការ៕
ប្រែសម្រួលដោយ ប៊ុន សុភាព





