ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស៣ នាក់ រួមទាំងក្មេងស្រីជំទង់ម្នាក់ បានស្លាប់ និង១១នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃសុក្រនៅពេលដែលខ្មាន់កាំភ្លើងអាយុ១៦ ឆ្នាំបានបើកការបាញ់ប្រហារទៅ លើសាលារៀនចំនួនពីរនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។ អាជ្ញាធរនៅក្នុងរដ្ឋ អេស្ពីតូ សានតូ ( Espirito Santo) បាននិយាយថាខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើគ្រូបង្រៀនមួយក្រុម នៅអតីតសាលារបស់គាត់កាលពីព្រឹកថ្ងៃសុក្រ ដោយបានសម្លាប់មនុស្ស ២នាក់ និងធ្វើឱ្យមនុស្ស៩នាក់ ផ្សេងទៀតរងរបួស។
បន្ទាប់មកខ្មាន់កាំភ្លេីង បានចាកចេញពីសាលាដែលជាសាលាបឋមសិក្សា និងមធ្យមសិក្សារដ្ឋ បានទៅរៀននៅសាលាឯកជនមួយក្បែរនោះ ដោយបានសម្លាប់ក្មេងស្រីជំទង់ម្នាក់ និងធ្វើឱ្យមនុស្សពីរនាក់ផ្សេងទៀតរងរបួស។
គួរបញ្ជាក់ថា អភិបាលខេត្ត រីណាតូ ខាស្សាហ្គ្រេនឌី (Renato Casagrande) ក៏បានប្រកាសកាន់ទុក្ខបីថ្ងៃនៅក្នុងរដ្ឋបាននិយាយថា អាជ្ញាធរបានចាប់ខ្លួនអ្នកបាញ់ ប្រហារបានហេីយ៕
ប្រែសម្រួលដោយ ប៊ុន សុភាព







