មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយថា មនុស្សបួននាក់បានស្លាប់ លំនៅដ្ឋាន និងអគារជាច្រើនត្រូវបានបំផ្លាញ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័របានវាយប្រហារខេត្ត ប៉ាពួរ ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍។
លោក ចូណាថាន កយរ៉េវ៉រ អ្នកគ្រប់គ្រងមជ្ឈមណ្ឌលគ្រប់គ្រងប្រតិបត្តិការសម្រាប់ទីភ្នាក់ងារគ្រប់ គ្រង និងកាត់បន្ថយគ្រោះមហន្ត រាយខេត្តបានប្រាប់ សុីនហួ (Xinhua) តាមទូរស័ព្ទថា មនុស្ស ៤នាក់បានស្លាប់ក្នុង អំឡុងពេលរញ្ជួយដី។ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសបានរាយការណ៍ថា ការរញ្ជួយដីបានវាយប្រហារនៅវេលាម៉ោង១៣ និង ២៨ នាទីរសៀល។
ជាមួយនឹងចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ ១គីឡូ ម៉ែត្រភាគនិរតីនៃទីរួមខេត្ត ចាយ៉ាភូរ៉ា និងមានជម្រៅ ១០ គីឡូ ម៉ែត្រ។
ការរញ្ជួយដីមិនមានសក្តានុពលអាចបង្កឱ្យមានរលកយក្សស៊ូណាមិនោះទេ។ ប៉ុន្តែបេីយោងតាមទីភ្នាក់ ងារ បានឱ្យដឹងថា ការរញ្ជួយដីជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ដែលធ្វេីឱ្យមានការព្រួយបារម្ភគួរអោយកត់សម្គាល់៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ