
ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) បានសម្លាប់មនុស្ស៦នាក់ដែលកំពុងបើកបរលើផ្លូវមួយក្នុងខេត្ត ហាសាខា (Hasakah) ភាគឦសានប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ នេះបើតាមអ្នកឃ្លាំមើលសង្គ្រាមម្នាក់បានរាយការណ៍ថា។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបា ននិយាយថាជនរងគ្រោះទាំងប្រាំមួយនាក់ ដែលមិនស្គាល់អត្តសញ្ញាណនោះ ត្រូវបានស្ទាក់ចាប់ដោយពួកសកម្មប្រយុទ្ធ IS នៅលើផ្លូវឃូរាហ្វី(Khurafi) ឆ្ពោះទៅខេត្តភាគខាងកើតនៃទីក្រុងឌីរើអាល់ហ្ស៊ (Deiral-Zour)។
ជាមួយនឹងការវាយឆ្មក់ចុងក្រោយនេះ ក្រុមIS បានធ្វើការវាយប្រហារចំនួន១៣០ដងក្នុង ឆ្នាំ2022 នៅក្នុងតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃឺដ នៅភាគឦសានប្រទេសស៊ីរី ដែលបណ្តាលឱ្យមនុស្សចំនួន១០៤នាក់ត្រូវបានសម្លាប់ក្នុងនោះមានជនស៊ីវិល៣៧នាក់ និងយុទ្ធជន SDF ៦៧នាក់៕
ប្រែសម្រួលដោយ ប៊ុន សុភាព

