រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស ៧នាក់(ស្រី ០នាក់)បានស្លាប់ និងរបួសធ្ងន់ ១៣នាក់ (ស្រី ៧នាក់) របួសស្រាល ១៣នាក់ (ស្រី ៥នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០មិថុនានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៣៣នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៧លើក ៕





