BBC៖ មន្ត្រីអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៣ នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារដោយមីស៊ីល របស់រុស្ស៊ីទៅលើទីក្រុង ហ្សាប៉ូរីហ្សីយ៉ា (Zaporizhzhia) ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។
មនុស្សរាប់សិបនាក់ទៀតបានរងរបួស ហើយអគារលំនៅដ្ឋានជាច្រើនត្រូវបានបំផ្លាញ។
ទីក្រុងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ប៉ុន្តែផ្នែកមួយនៃតំបន់គ្រប់ គ្រងដោយរុស្ស៊ីនិយាយថា ខ្លួនបានបញ្ចូលកាលពីខែមុន។
ហ្សាប៉ូរីហ្សីយ៉ា រងការវាយប្រហារម្តង ហើយម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលរុស្ស៊ីវាយបកនៅតំបន់ទីក្រុងវិញ បន្ទាប់ពីរងបរាជ័យនៅភាគខាងត្បូង និងខាងជើងឈៀងខាងកើតអ៊ុយក្រែន។
ផ្នែកខ្លះនៃតំបន់ ហ្សាប៉ូរីហ្សីយ៉ា (Zaporizhzhia) រួមទាំងរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួន ដែលមានចម្ងាយប្រហែល ៥២km (30 ម៉ាយ) ពីទីក្រុង បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីតាំងពីដើមដំបូងនៃការលុកលុយ។
អភិបាលតំបន់អ៊ុយក្រែននៅទីក្រុងហ្សាប៉ូរីហ្សីយ៉ា បាននិយាយថា កាំជ្រួចរបស់រុស្ស៊ីចំនួន ១២ គ្រាប់បានបំផ្លាញដោយផ្នែកមួយអគារកម្ពស់៩ជាន់ និងបានធ្វើឱ្យអគារលំនៅដ្ឋានចំនួន ៥ ផ្សេងទៀតបានធ្លាក់ផងដែរ៕
ប្រែសម្រួលដោយ:ជ ង៉ា






