BBC៖ ប៉ូលិសអ៊ីតាលីបាននិយាយថា មនុស្សប្រាំនាក់ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធជនចំណាកស្រុកទៅកាន់អឺរ៉ុបខាងលិច តាមយន្តហោះឯកជន។
ជនសង្ស័យបានផ្តល់ឱ្យជនចំណាកស្រុកក្លែងក្លាយនូវឯកសារការទូតសម្រាប់ប្រទេសការាបៀន និង Nevis។
ជនសង្ស័យទាំង៥នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងរ៉ូមនិង ក្រុង ប្រ៊ុចសែល ចំណែកជនសង្ស័យ ២នាក់ ទៀតកំពុងរត់គេចខ្លួន នៅឡើយ ។
យោងតាមមេប៉ូលីស បានប្រាប់សារព័ត៌មានរ៉យទ័រថា បុរសជនជាតិអ៊ីតាលីម្នាក់ បុរសអេហ្ស៊ីបបីនាក់ និងស្ត្រីទុយនីស៊ីម្នាក់ត្រូវបានចាប់ខ្លួនក្នុងការរត់ពន្ធឆបោកនេះ។
ជនសង្ស័យត្រូវ បានចោទប្រកាន់ ពីអង្គការឧក្រិដ្ឋកម្មមួយ ដែលពាក់ ព័ន្ធ នឹងការចាប់ខ្លួន ជនអន្តោប្រវេសន៍ខុសច្បាប់។
ក្រុមអ្នកស៊ើបអង្កេតបានកត់ត្រាការចុះចតចំនួន៥ ដាច់ដោយឡែកពីគ្នានៅក្នុងប្រទេសអ៊ីតាលី អាល្លឺម៉ង់ បារាំង អូទ្រីស និងបែលហ្ស៊ិក ផងដែរ នៅចន្លោះខែតុលាដល់ខែធ្នូ ឆ្នាំ២០២០។ ចំណែក ប៉ូលីសបែលហ្ស៊ិក ក៏បានរឹបអូសយកយន្តហោះឯកជនពីរគ្រឿង ដែលមានតម្លៃ €426,000 ជាផ្នែកនៃការស៊ើបអង្កេតនេះ៕
ប្រែសម្រួលដោយ: ជ ង៉ា






