សារព័ត៌មានរដ្ឋអ៊ីរ៉ង់រាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៩៥ នាក់បានស្លាប់ដោយសារការបំផ្ទុះគ្រាប់ បែកពីរគ្រាប់ នៅជិតផ្នូររបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qasem Soleimani (កាសឹម សូឡីម៉ានី) ក្នុងខួបលើកទីបួននៃការធ្វើឃាតដោយសហរដ្ឋ អាមេរិក។ មនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅពេលការបំផ្ទុះបានវាយប្រហារលើក្បួនដង្ហែ នៅជិតវិហារអ៊ីស្លាម Saheb al-Zaman ក្នុងទីក្រុង Kerman។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei (អាយ៉ាថូឡា អាលី ខាមិនណី) បានប្តេជ្ញាថា “ការវាយប្រហារភេរវកម្ម” នឹងត្រូវបានឆ្លើយតបជាមួយនឹង “ការតបតវិញយ៉ាងខ្លាំងក្លា”។
ក្នុងករណី នេះ មិនមានការអះអាងភ្លាមៗ ពីក្រុមណាមួយសម្រាប់អ្វីដែលត្រូវបានគេជឿថា ជាការវាយប្រហារដ៏សាហាវបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល ៤២ ឆ្នាំនោះទេ។
ការសង្ស័យអាចនឹងធ្លាក់ទៅលើពួកបំបែកខ្លួនអារ៉ាប់ និងក្រុមជីហាដនិកាយស៊ុននី ដូចជារដ្ឋអ៊ីស្លាម (IS) ដែលបានធ្វើការវាយប្រហារលើជនស៊ីវិល និងកងកម្លាំងសន្តិសុខនៅក្នុងប្រទេសនាប៉ុន្មានឆ្នាំថ្មីៗនេះ។ លោក សូឡីម៉ានី ជាឥស្សរជន ដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ មុនពេលគាត់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនៅជិតខាងក្នុងឆ្នាំ ២០២០៕ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






