ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់អ្នកកាសែតក្រោយខ្លួនបានចូលស្តាប់សវនាការលើសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា ថា «
យើងមានការរំខានចិត្ត ដោយខាងព្រះរាជអាជ្ញា បានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើងទាក់ទងនឹងសហរដ្ឋអាមេរិក»។
ការពិត គ្មានអ្នកណាចោទអាមេរិកទេ ទាំងរាជរដ្ឋាភិបាល ទាំងតុលាការកម្ពុជា ប៉ុន្តែ លោក កឹម សុខា ខ្លួនឯងដែលបាននិយាយសារភាពពេញៗមាត់នៅក្នុងឃ្លីបវីដេអូមួយក្នុងប្រទេសអូស្ត្រាលី នៅឆ្នាំ២០១៣ ថា “ខ្លួនធ្វើតាមបញ្ជាសហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកដូចគំរូប្រទេសយូហ្គោស្លាវី និងសើប៊ី”៕






