មន្ត្រីល្បាតផ្លូវហាយវេ រដ្ឋកាលីហ្វ័រញ៉ាចំនួន ៧នាក់ ត្រូវបានចោទប្រកាន់ក្នុងខែមីនា ឆ្នាំ២០២០ ក្នុងករណីស្លាប់របស់ជនសង្ស័យម្នាក់ ក្នុងអំឡុងពេលឈប់ចរាចរណ៍ បន្ទាប់ពីពួកគេបានចាប់សង្កត់គាត់ទៅនឹងដី ខណៈពេលដែលគាត់ស្រែកថា គាត់មិនអាចដកដង្ហើមបានទេ មុនពេលគាត់បាត់បង់ស្មារតីហើយបានស្លាប់។
ព្រះរាជអាជ្ញាបាននិយាយថា មានមន្រ្តីរួមជាមួយគិលានុបដ្ឋាយិកា បានប្រឈមមុខ នឹងករណីឃាតកម្មដោយអចេតនា និងការវាយដំក្នុងការស្លាប់របស់ជនសង្ស័យរូបនេះ។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើមន្ត្រី ឬគិលានុបដ្ឋាយិកា មានតំណាងផ្លូវច្បាប់ឬយ៉ាងណានោះទេ ការិយាល័យមេធាវីស្រុកមិនអាចទាក់ទងបានភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






