មន្ត្រីឧទ្យានុរក្សតាមស្នាក់ការល្បាតបានចុះល្បាតទប់ស្កាត់សកម្មភាពល្មើស ក្នុងនោះ មន្ត្រីប្រចាំស្នាក់ការអូរកក់ ចុះល្បាតចំណុចគោកត្រពាំងខ្លុង មន្ត្រីប្រចាំស្នាក់ការចល័ត៩១ ចុះល្បាតចំណុចអូរបែកចាន ដល់ចំណុចអូរស្ពុង មន្ត្រីប្រចាំស្នាក់ត្រពាំងព្រីង ចុះល្បាតចំណុចអូររំដេង ដល់ចំណុចអូរអំពិល និងមន្ត្រីប្រចាំស្នាក់ការកាប៉ុក ចុះល្បាតចំណុចព្រៃគុយ។
នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ មន្ត្រីឧទ្យានុរក្សស្នាក់ការពើក សហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិព្រៃកំរ៉ែង ចុះល្បាតដល់ចំណុចព្រៃធំ បានជួបដានសត្វទន្សោង០១ក្បាល និងលាមកសត្វសំពោ ច០១ក្បាល និងមន្ត្រីប្រចាំស្នាក់ការភ្ញាក់រលឹក សហការ ជាមួយគណៈកម្មការសហគមន៍តំបន់ការពារ ធម្មជាតិប្រាសាទភ្នំគ្រៀល ចុះល្បាតដល់ចំណុចស្រែវែង ប្រទះ ឃើញដានសត្វប្រើស០១ក្បាល នៅចំណុចជាំស្វាយ ដក ហូតរណាយន្ត០២គ្រឿង(ជនល្មើសបានរត់គេចខ្លួន) នៅចំណុចព្រៃតាងួន ដកហូតរណាយន្តចំនួន០១គ្រឿង និងនៅចំណុចភ្នំក្រហម ដកហូតខ្សែអន្ទាក់ចំនួន ១៣ខ្សែ និងឡាមរណាយន្ត ០១ខ្សែ ដោយវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការភ្ញាក់រលឹក។ដោយឡែក នៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្រ្តីឧទ្យានុរក្សប្រចាំតំបន់ការពារ ទេសភាពព្រះវិហារ បានចុះល្បាតដល់ចំណុចច១ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិផងដែរ៕






