មន្ត្រី និងពលរដ្ឋ អះអាងអំពីការមិនមានករណីធ្វើផ្លូវ សម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្បែរតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រចេះឡើយ។ មន្ត្រីឧទ្យានុរក្ស សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីមូលដ្ឋានចុះល្បាតដូចភ្លៀងរលឹម ហើយការគ្រប់ គ្រងតំបន់ធនធានធម្មជាតិ ត្រូវបានរឹតបន្តឹង ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្រសួងបរិស្ថាន បានរឹតបន្តឹងច្បាប់ស្តីពីតំបន់ ការពារធម្មជាតិ ក្នុងការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រាប់កូនចៅជំនាន់ក្រោយ។
ជាក់ស្ដែងនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែលជាតំបន់ការពារធម្មជាតិមួយចំនួនក្នុងចំណោមតំបន់ ការពារធម្មជាតិកម្ពុជា សម្បូរទៅដោយធនធានធម្មជាតិនោះក៏ត្រូវបានរឹតបន្តឹងយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីឧទ្យានុរក្ស សហការជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហគមន៍ និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់ការពារទាំងនោះ គឺប្តេជ្ញារួមគ្នាមិនឱ្យមានបទល្មើសធនធានធម្មជាតិកើត ឡើងនោះទេ។
លោក ហ៊ុល សឿង មេឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រ ចេះ បានផ្ដល់បញ្ជាក់ថា កន្លងមកនេះមន្ត្រីឧទ្យានុរក្ស រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានចុះល្បាត រឹងបន្តឹងយ៉ាងយកចិត្តទុកដាក់នៅក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់ភូមិសាស្ត្រការពារធម្មជាតិព្រៃឡង់។
លោក បញ្ជាក់បន្ថែមថា សម្រាប់ឃុំបឹងចាររបស់លោក គឺមានប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ហើយពលរដ្ឋភាគ ច្រើន កំពុងប្រកបមុខរបរកសិកម្ម និងមួយចំនួនទៀតកំពុងទទួលផលពីការងារនៅចំការឈើដាំ និងមួយចំនួនទៀត បានបន្តចេញទៅធ្វើការងារនៅនៅរាជធានីភ្នំពេញ ។
លោកមេឃុំ បានអះអាងបន្ថែមថា៖ «ការចូលព្រៃកាប់ឈើ គឺលែងមានទៀតហើយ បើមានគឺមានតិចតួចណាស់មាន័យស្ទើរតែលែងមានតែម្តង ក្នុងចំណោម១០០នាក់ មានត្រឹមតែម្នាក់ ឬក៏ពីរនាក់ប៉ុណ្ណោះ ដែលនៅរួចលាក់បន្តមុខរបរនេះ។
លោក ហ៊ុល សឿង មេឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បានបញ្ជាក់ថា កន្លងមកនេះមន្ត្រីឧទ្យានុរក្ស និងសហគមន៍ ប្រជាពលរដ្ឋរបស់លោកដូច «មាត់ និងធ្មេញ» គឺបានសហការយកចិត្តទុកដាក់ការចូលរួមការពារធនធានធម្មជាតិនៅក្នុងតំបន់ភូមិសាស្ត្រការពារធម្មជាតិព្រៃឡង់នេះ។
លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹង ត្រែង បានអះអាងថា កន្លងមកនេះសម្រាប់ភូមិសាស្ត្រព្រៃឡង់ ដែលមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងគ្រប់គ្រង គឺមិនមានបបទល្មើសកាប់ទន្ទ្រានព្រៃឈើទ្រង់ទ្រាយធំនោះទេ តែជាសកម្មភាពប្រជាពល រដ្ឋគាត់កាប់ឈើសម្រាប់ធ្វើសម្ភារៈ និងលំនៅដ្ឋានតូចតាចប៉ុណ្ណោះ។
«កន្លងមកនេះមានព័ត៌មានចុះផ្សាយថាមានការលួចដឹកឈើចេញព្រៃឡង់ ប៉ុន្តែ តាមការអង្កេតមើលរូបភាពផ្លូវដែលត្រូវបានយកទៅផ្សព្វផ្សាយថា ជាផ្លូវធ្វើថ្មីសម្រា ប់ដឹកឈើចេញពីតំបន់ព្រៃឡង់នោះ គឺជាផ្លូវចាស់។
ការចុះផ្សាយនេះជាព័ត៌មានមិនច្បាស់លាស់ ហើយរូបភាពនេះជារូបចាស់ ហើយមន្ទីរបានស្រាយបំភ្លឺរួចហើយកាល មុនពិធីបុណ្យចូលឆ្នាំ និងបានដាក់សំណុំរឿងទៅតុលាការហើយ។
លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រ ចេះ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការចុះផ្សាយជុំវិញការលួចធ្វើផ្លូវចូលព្រៃឡង់ សម្រាប់ដឹកឈើចេញនោះ គឺមិនមានទេ ហើយរូបភាពផ្លូវដែលផ្សាយមិនពិតនោះ គឺជាផ្លូវចាស់ ដែលបានបោះបង់ចោលយូរហើយ។
ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានឱ្យដឹងថា សម្រាប់ផ្លូវចេញពីព្រៃឡង់ភ្ជាប់មកដីក្រុមហ៊ុន ស៊ីង បាយ អូថេក ជាដានផ្លូវចាស់ ដែលប្រជាជនប្រើប្រាស់រកជ័រទឹកនៅរដូវប្រាំង ដោយអាចធ្វើដំណើរដោយថ្នើរជើង និងតាមរយៈម៉ូតូ តែប៉ុណ្ណោះ ។
មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានខិតខំប្រឹងចុះល្បាត និងអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះជនល្មើសធនធានធម្មជាតិ។
សូមជម្រាបថា ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តមជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងអង្គការដៃគូអភិរក្សធនធានធម្មជាតិ បានចុះធ្វើអធិការ កិច្ច ដោយផ្ទាល់នៅលើទីតាំងសង្ស័យករណីបទល្មើសធនធានធម្មជាតិកើត មាននៅក្នុងភូមិសាស្ត្រដែនជម្រក សត្វព្រៃ «ព្រៃឡង់»។
តាមរយៈការចុះពិនិត្យដោយផ្ទាល់នេះបានបញ្ជាក់ថា ផ្លូវដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញព័ត៌មានកន្លងមកនោះ គឺមិនមានការលួចធ្វើផ្លូវថ្មីនោះទេ តែរូបភាព ដែលបានផ្សព្វ ផ្សាយមិនពិតនោះ គឺជារូបភាពចាស់ និងផ្លូវអភិវឌ្ឍន៍របស់ក្រុមហ៊ុនចំការឈើដាំតែប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ដែនជម្រក សត្វ ព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។
យោងតាមអនុក្រឹត្យ លេខ ១៨១ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែន ជម្រកសត្វព្រៃ «ព្រៃឡង់» មានទំហំ ៤៨៩,៦៦៣.០០ ហិកតា៕






