មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយលោកប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខ ភាពសាធារណៈបសុព្យាបាល និសហការី នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានចុះប្រជុំណែ នាំអប់រំពីវិធានការទប់ស្កាត់ជំងឺឆ្លងសត្វគោ-ក្របី ដល់កសិករ អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ ពីជំងឺសត្វគោ-ក្របី នៅក្នុងភូមិឈើទាល១ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានកសិករចូលរួមសរុបចំនួន ៥៧នាក់ ស្រី ៣៩នាក់។
ក្រុមការងារបានធ្វើឲ្យសម្រេចនូវលទ្ធផល៖ ១) ចុះព្យា បាលសត្វគោឈឺចំនួន៣៣ក្បាល នៅតាមភូមិឈើ ទាល១, ២) ចុះព្យាបាលសត្វគោឈឺចំនួន១២ក្បាល នៅតាមភូមិឈើ ទាលតូច, ៣) ចុះចាក់វ៉ាក់សាំងគោ-ក្របី បានចំនួន៤២ ក្បាល (គោចំនួន ៣៨ក្បាល និងក្របីចំនួន ០៤ក្បាល), ៤) ចុះបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងសត្វឈឺ, ៥) បន្តចុះតាមដានស្ថានភាពសត្វ នៅក្នុងភូមិទៀត ក្នុងករណីមានសត្វឈឺក្រុមការងារព្យាបាលភ្លាមៗ, ៦)បន្តការចាក់វ៉ាក់សាំងតាមផ្ទះ និងជុំវិញតំបន់ផ្ទុះជំងឺ ហើយបានយកសំណាកលើគោចំនួន ៤ក្បាល ផ្ញើទៅពិនិត្យនៅវិទ្យាស្ថានរាជធានីភ្នំពេញ៕
ប្រភពក្រសួងកសិកម្ម
សំ វណ្ណា
…………………………………………………………..
SEATV News 24 Hours, Real News from Cambodia
#THESEATVNEWS #SEATV_News_24Hours #Real_News_from_Cambodia






