នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០មន្ទីរអប់រំយុវជននិងកីឡាខេត្តព្រវែង បានរៀបចំពិធីអបអរសាទរ បើកការប្រកួតកីទ្បាបាល់ទាត់សិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០១៩-២០២០ ក្រោមអធិបតីភាពឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវ ជន និងកីទ្បា និងឯកឧត្តម ចាន់ ថា អភិបាលរងខេត្ត ដែលមានអ្នកចូលរួមជាង២.០០០នាក់ ស្ថិតនៅក្លឹបបាល់ទះ ស ស យ ក ខេត្ត ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា ការលេងកីឡា គឺដើម្បី ជាការហាត់ប្រាណក៏ដូចជាដើម្បីភាពសប្បាយ រីករាយ សាមគ្គីភាព និង មិត្តភាព ទន្ទឹមនឹងនេះ កីឡា ក៏នាំមកនូវអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនផងដែរ ។
ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ប្អូនៗកីឡាករ កីឡាការិនីទាំងអស់ធ្វើយ៉ាងកុំភ្លេចការសិក្សា ព្រោះការសិក្សាជាស្ពានមួយដ៏រឹងមាំក្នុងការចំឡងយើងដល់គោលដៅអនាគត់ដ៏ល្អនៅថ្ងៃខាងមុខ និងសូមអោយមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាវីរុសCovid19 ដោយវាកំពុងតែវាលដាលនៅតាមប្រទេសជាច្រើន ក៏ដូចជាប្រទេសកម្ពុជាផង ដូច្នេះយើងទាំងអស់ត្រូវចេះអនាម័យខ្លួនប្រាណ ឧស្សាហ៍លាងដៃជាមួយសាប៊ូ អោយបានញឹកញាប់ ។
ដោយ៖ ស៊ឹម សាន់(ព្រៃវែង)








