ឧត្តរមានជ័យ ÷ ស្របពេលដែលពិភពលោកលោកកំពុងដាក់វិធានការទប់ស្កាត់ និងបញ្ចៀសជំងឺcovid-19 រួមទាំងរាជរដ្ឋាភិបាលភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ជម្រុញដល់គ្រប់ស្ថាប័នធ្វើការត្រៀមទីតាំងព្យាបាល និងអោយកម្លាំងនៅតាមព្រំដែន ធ្វើការត្រួតពិនិត្យជាប្រចាំ ដាក់ដោយឡែកជាបណ្តោះអាសន្នរយពល ១៤ថ្ងៃ ដើម្បីពិនិត្យរកជំងឺcovid-19។
ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាកងពលតូចថ្មើរជើងលេខ៤១ បានអោយក្រុមគ្រូពេទ្យ នៃការិយាល័យ សុខាភិបាលរបស់កងពលធ្វើការត្រួតពិនិត្យ និងធ្វើតេស្តរកវីរុសcovid-19 ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១។
ការពិនិត្យនៅលើកងទ័ពចំនួន ៦១៣នាក់ ពុំបានរកឃើញមានជំងឺcovid-19 នៅលើកងទ័ពណាម្នាក់ ដោយធ្វើឡើងក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរង នាយសេនាធិការ និងចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម បានជម្រុញដល់មន្រ្តីពេទ្យកងពល ធ្វើការវាស់កម្តៅដល់កងទ័ព និងធ្វើការតាមដានជាប្រចាំបើសិនជាមានមុខសញ្ញាសង្ស័យ។
តាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានអោយក្រុមការងារពេទ្យបន្តចុះ ពិនិត្យនៅគ្រប់បណ្តានៅអង្គភាពចំណុះកងពល និងផ្សព្វផ្សាយ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់កងទ័ព ដូចជា៖ អនាម័យ លាងដៃសាប៊ូ ទឹកអាល់កុល និងពាក់ម៉ាស់ផងដែរ៕






