បើតាមហ្វេសប៊ុកផេកផ្លូវការរបស់ សម្តេច ហ៊ុន សែន បានបង្ហោះដំណឹងមរណភាពរបសើមហាឧបាសិកា ប៊ុន ស៊ាងលី មាតាបង្កើតរបស់សម្តេច ប៊ុន រ៉ានី និងត្រូវជាមាតាក្មេករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលមរណភាព ក្នុងព្រះជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅម៉ោង២និង១២នាទី ទៀបភ្លឺ នាថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២០។
សេចក្តីជូនដំណឹង បានឲ្យដឹងថា សពរបស់ឧបាសិកា ប៊ុន ស៊ាងលី តម្កល់ធ្វើបុណ្យ នៅភូមិ គ្រឹះរបស់សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព។អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព។ព័ត៌មានអាស៊ីអាគ្នេយ៍ព្រឹកនេះ ០៤ ០៥ ២០២០#THESEATVNEWS #SEATVMORNINGNEWS #SEATVMORNINGNEWS_LIVE
Posted by SEATV News 24 Hours on Sunday, 3 May 2020





