បានវាយប្រហារទៅលើភូមិទួលស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បណ្តាលអោយលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៣ខ្នង រងការខូចខាតទាំងស្រុង និងអាគារវេទិការ អាគារផ្ទះបាយ អស់ចំនួន ៤ខ្នងទៀត នៅក្នុងអង្គភាព
វរសេនាតូចលេខ៤១១ នៃកងពលតូចថ្មើរជើងលេខ៤១។
លោកឧត្តមសេនីយ៍ត្រី លួស ឡាញ់ មេបញ្ជាការងកងពលតូចថ្មើរជើងលេខ៤១ មេបញ្ជាការវរសេនាតូចលេខ៤១១ បានអោយដឹងព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ថា អាគារវេទិការទំហំ
៧ម X១៨ម ធ្វើអំពីដែក និងស៊ីម៉ងត៍ ត្រូវខ្យល់បក់ប៉ើងរបើកសំយាបខាងលិចអស់ទាំងស្រុង អាគារស្នាក់នៅរបស់កងទ័ពចំនួន២ខ្នង ទំហំ៧មX ៣២ម បានប៉ើងរបើកក្បឿងអស់ជាង២០០សន្លឹក និងអាគារផ្ទះបាយទំហំ ៧មX២១ម ធ្វើអំពីឈើប្រក់ស័ង្ហសី ក៏ត្រូវខ្យល់បក់អោយទ្រេតផងដែរ។
លោកឧត្តមសេនីយ៍ត្រីបន្ថែមថា លំនៅដ្ឋានកងទ័ពចំនួន៣ខ្នងផ្ទះទៀត ក៏ត្រូវរងគ្រោះដោយខ្យល់កន្រ្តាក់នេះដែរ៕
ខ្យល់កន្រ្តាក់ដែលលាយឡំនឹងភ្លៀងកក់ខែមួយមេ កាល ពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅក្នុងទឹកដីខេត្តឧត្តរមានជ័យ បានវាយប្រហារទៅលើភូមិទួលស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បណ្តាលអោយលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៣ខ្នង រងការខូចខាតទាំងស្រុង និងអាគារវេទិការ អាគារផ្ទះបាយ អស់ចំនួន ៤ខ្នងទៀត នៅក្នុងអង្គភាពវរសេនាតូចលេខ៤១១ នៃកងពលតូចថ្មើរជើងលេខ៤១។លោកឧត្តមសេនីយ៍ត្រី លួស ឡាញ់ មេបញ្ជាការងកងពលតូចថ្មើរជើងលេខ៤១ មេបញ្ជាការវរសេនាតូចលេខ៤១១ បានអោយដឹងព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ថា អាគារវេទិការទំហំ៧ម X១៨ម ធ្វើអំពីដែក និងស៊ីម៉ងត៍ ត្រូវខ្យល់បក់ប៉ើងរបើកសំយាបខាងលិចអស់ទាំងស្រុង អាគារស្នាក់នៅរបស់កងទ័ពចំនួន២ខ្នង ទំហំ៧មX ៣២ម បានប៉ើងរបើកក្បឿងអស់ជាង២០០សន្លឹក និងអាគារផ្ទះបាយទំហំ ៧មX២១ម ធ្វើអំពីឈើប្រក់ស័ង្ហសី ក៏ត្រូវខ្យល់បក់អោយទ្រេតផងដែរ។លោកឧត្តមសេនីយ៍ត្រីបន្ថែមថា លំនៅដ្ឋានកងទ័ពចំនួន៣ខ្នងផ្ទះទៀត ក៏ត្រូវរងគ្រោះដោយខ្យល់កន្រ្តាក់នេះដែរ៕
Posted by SEATV News 24 Hours on Saturday, 14 March 2020





