ជាចំណែកមួយក្នុងការចូលរួមជាមួយរាជរដ្ឋភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាល់វីរុស កូវីដ-១៩ ក្រុមការងារយុវជន(សសយក) ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាននាំយកគ្រឿងឧបភោគបរិភោគមាន អង្ករ២៥០គីឡូក្រាម ទឹកត្រី៤០យួ ទឹកស៊ីអ៊ីវ៤០យួរ អំបិល ប៊ីចេង មី១០កេស អាល់កុល៥០ដប ទឹកសុទ្ធ២០០យួរ សាប៊ូ៥៧៦ដុំ ជូនរដ្ឋបាលក្រុង សម្រាប់ជួយដល់ពលរដ្ឋមានជីវភាពខ្វះខាត ដែលទទួលរងផលប៉ះពាល់
វីរុស កូវីដ-១៩ ។
ការផ្តល់ជូននិងទទួល ធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅសាលាក្រុងសិរីសោភ័ណដែលបានការចូលរួមពីលោកហ៊ឹល រ៉ាយ៉ាអភិបាលក្រុងសិរិសោភ័ណ រួមនឹងក្រុមការងារយុវជនក្រុងសិរីសោភ័ណ។
នេះសបញ្ជាក់ឲ្យឃើញថា យុវជនគឺជាកម្លាំងស្នូលដែលមិនអាចខ្វះបាន ដែលចូលរួមយ៉ាងសកម្មជាមួយការងារសង្គមដោយមិនខ្លាចនឿយហត់។
មួយវិញទៀតយុវជន បានចូលរួមគ្រប់សកម្មភាព ក្នុងយុទ្ធនាការផ្សព្វផ្សាយពីជម្ងឺកូវីដ-១៩ ដែលកំពុងរីករាលដាល់ដល់ព្រះរាជាណាចក្រកម្ពុជា ផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីបងប្អូនប្រជាពលរដ្ឋបានយល់ច្បាស់ពីវីរុស កូវីដ-១៩ តាមរយៈវិធានការអនាម័យច ការលាងដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានជាប់ជាប្រចាំ ដើម្បីកុំឲ្យមានការឆ្លងពីមេរោគផ្សេងៗ។
តាមរយៈការនាំយកគ្រឿងឧបភោគបរិភោគនាពេលនេះ គឺជាចំណែកមួយ ក្នុងកាជួយដល់បងប្អូនពលរដ្ឋដែលរងគ្រោះដោយសារកូវីដ-១៩ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតផងដែរ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរិសោភ័ណ ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ ក្រុមការងារយុជនក្រុងសិរីសោភ័ណដែលបានចូលរួមចំណែកចំណាយធនធានគៀងគរពីសប្បុរសជន ក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល តាមរយៈការឧបត្ថម្ភជាស្បៀង អាហារ ទុកសម្រាប់ដោះស្រាយជូនបងប្អូនប្រជាជនដែលទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩។
លោកអភិបាលក្រុង ក៏បានធ្វើការអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាម សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល តាមរយៈវិធានការអនាម័យឲ្យបានជាប់ជាប្រចាំជាមួយ សាប៊ូ អាល់កុល ឬជែលលាងសម្អាតដៃ ដើម្បីការពារការឆ្លងពីមេរោគផ្សេងៗ ពិសេសវីរុស កូវីដ-១៩។
ក្នុងនាមថ្នាក់ដឹកនាំក្រុង មន្ត្រីនៃសាលាក្រុងទាំងអស់សូមប្រសិទ្ធពរជ័យ សិរីសួស្ដី មហាប្រសើរ ជូនចំពោះក្រុមការងារយុវជន(សសយក) សូមទទួលសុខភាពសុខ ចៀសផុតពីជម្ងឺដង្កាតផ្សេងៗ និងជួបប្រទះតែពុទ្ធ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





