បាត់ដំបងៈកសិករក្នុងសហគមន៍តាសីសាមគ្គីស្ថិតនៅឃុំតាម៉ឺនស្រុកថ្មគោលដែលដាំបន្លែសុវត្ថិភាពក្នុងរោងសំណាញ់យូវី ត្រូវបានក្រុមហ៊ុនឯកជនក្នុងស្រុកមួយចុះកិច្ចសន្យាទិញបន្លែទាំងអស់យកទៅលក់ចែកចាយបន្តក្នុងតម្លៃសមរម្យនិងជាក់លាក់ជាមួយគ្នាអាចជួយឲ្យកសិករមានកម្លាំងចិត្តដាំបន្លែនិងរកចំណូលបានគួរសម ក្រោយពីមានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់និងតាមបណ្ដាខេត្តមួយចំនួន។
ពិធីចុះកិច្ចព្រមព្រៀងការទិញបន្លែសុវត្ថិភាពជាមួយក្រុមហ៊ុនរ៉េម៉ិច (REMEC) បានធ្វើឡើងកាលពីថ្ងៃទី១៥ខែមិនាឆ្នាំ២០២០ក្រោម អធិបតីភាព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង លោក ណុប នន់ ប្រធានសហគមន៍តាសីសាមគ្គី ព្រមទាំងអាជ្ញាធរមួលដ្ឋាន កសិករ ប្រជាពលរដ្ឋជាច្រើននាក់ចូលរួមផងដែរ៕





