ភ្នំពេញ: នៅព្រឹកថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០គណបញ្ជាឯភាពខណ្ឌមានជ័យបញ្ចេញកណ្ដាប់ដែកប្រើធម៌ក្ដៅដឹកនាំកម្លាំងចំរុះចុះរុះរើតូបអាជីករលក់ដូរចំនួន៣៦តូបសាងសង់រំលោបបំពានលើចិញ្ចើមផ្លូវសំរាប់ថ្មើរជើងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដើម្បីរកប្រាក់ចំណូលធ្វើអោយបាត់បង់សោភ័ណ្ឌភាពតាមដងផ្លូវ បាត់បង់ផ្លូវសំរាប់ថ្មើរជើង ប៉ះពាល់ដល់ផលប្រយោជន៍សារធារណ:នឹងសង្គម ។
ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រហៅផ្លូវណតប្រិជ ភូមិដំណាក់ដំ៣សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញពេញ។
លោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមាន ជ័យទី៣បានប្រាប់អោយដឹងថា ការចុះរុះរើតូបអាជីករ លក់ ដូរចំនួន៣៦តូបដែលបានសាងសង់រំលោបលើចិញ្ចើមផ្លូវនេះគឺអនុវត្តន៍តាមបញ្ជារបស់សាលារាជធានីភ្នំពេញដើម្បីរំដោះចិញ្ចើមផ្លូវសំរាប់ថ្មើរជើងនឹងបញ្ជៀសការកកស្ទះចរា ចរណ៍សព្វថ្ងៃក៏ដូចជាសោភណ្ឌភាពតាមដងផ្លូវសាធារ ណ:ដើម្បីទីក្រុងស្អាតនឹងមានសោភ័ណភាព។
លោកបានបន្តទៀតថា មុនឈានដល់ដាក់កម្លាំងចុះរុះរើគឺគណ:បញ្ជាការឯកភាពខណ្ឌនឹងសង្កាត់បានជូនដំណឹងដល់ម្ចាស់តូបនឹងអាជីករលក់ដូរជាច្រើនខែមកហើយដើម្បីធ្វើការរុះរើក្រោយមកទៀតក៏បានទុកពេលអោយធ្វើការរុះរើដោយ ខ្លួនឯងជាងកន្លះខែទៀតតែនៅមិនព្រមធ្វើការរុះរើទើបកម្លាំងគណ:បញ្ជាឯកខណ្ឌមានជ័យសហការកម្លាំងសង្កាត់ដឹកនាំកម្លាំងចំរុះចុះរើដោយផ្ទាល់តែម្ដង។
Posted by SEATV News 24 Hours on Monday, 1 June 2020
Posted by SEATV News 24 Hours on Monday, 1 June 2020





