(យីហោ បញ្ញា លក់គ្រឿងសង្ហារឹមគ្រប់ប្រភេទ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងបានរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ បាញ់ទឹកពន្លត់កាលពីវេលាម៉ោង២និង ៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចឃ្លាំងស្តុកគ្រឿងសង្ហារឹមលក់ដុំនិងរាយ(យីហោបញ្ញ)ផ្លូវ៥៨P ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្នែកខាងក្រោយឃ្លាំងដែលជារោងជាងកែច្នៃគ្រឿងសង្ហារឹមហើយក៏ចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាង នាំគ្នារាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមុខអន្តរាគមន៍ចំនួន២០គ្រឿង ដោយបាញ់អស់ចំនួន២៥ឡាន និងប្រើពេលវេលាអស់រយៈពេល១ម៉ោងទើបអគ្គិភ័យបានរលត់ទៅវិញទាំងស្រុង។
ចំពោះករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងសង្ស័យមកពីឆ្លងចរន្តអគ្គិសនី។
ចំណែកគ្រឿងសង្ខារឹមកែច្នៃរួចត្រូវអគ្គីភ័យឆាបឆេះខូចខាតអស់មួយចំនួនធំនិងរោងកែច្នៃគ្រឿងសង្ហារឹមផ្នែកខាងក្រោយខូចខាតទាំងស្រុងតែមិនបង្កឲ្យមានអ្នករងរបួសក្នុងហេតុការណ៍នេះទេ៕
អគ្គីភ័យឆាបឆេះឃ្លាំងស្តុកគ្រឿងសង្ហារឹម បណ្ដាលឲ្យរងការខូចខាតសម្ភារ:មួយចំនួនធំភ្នំពេញ ៖ គ្រឿងសង្ហារឹមមួយចំនួនធំត្រូវបានអគ្គីភ័យឆាបឆេះសន្ធៅ ស្ថិតនៅក្នុងឃ្លាំង(យីហោ បញ្ញា លក់គ្រឿងសង្ហារឹមគ្រប់ប្រភេទ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងបានរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ បាញ់ទឹកពន្លត់កាលពីវេលាម៉ោង២និង ៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចឃ្លាំងស្តុកគ្រឿងសង្ហារឹមលក់ដុំនិងរាយ(យីហោបញ្ញ)ផ្លូវ៥៨P ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្នែកខាងក្រោយឃ្លាំងដែលជារោងជាងកែច្នៃគ្រឿងសង្ហារឹមហើយក៏ចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាង នាំគ្នារាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមុខអន្តរាគមន៍ចំនួន២០គ្រឿង ដោយបាញ់អស់ចំនួន២៥ឡាន និងប្រើពេលវេលាអស់រយៈពេល១ម៉ោងទើបអគ្គិភ័យបានរលត់ទៅវិញទាំងស្រុង។ ចំពោះករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងសង្ស័យមកពីឆ្លងចរន្តអគ្គិសនី។ចំណែកគ្រឿងសង្ខារឹមកែច្នៃរួចត្រូវអគ្គីភ័យឆាបឆេះខូចខាតអស់មួយចំនួនធំនិងរោងកែច្នៃគ្រឿងសង្ហារឹមផ្នែកខាងក្រោយខូចខាតទាំងស្រុងតែមិនបង្កឲ្យមានអ្នករងរបួសក្នុងហេតុការណ៍នេះទេ៕
Posted by SEATV News 24 Hours on Sunday, 15 March 2020





