ប៉ោយប៉ែតៈបន្ទាប់ពីការជូនដំណឹងរបស់ភាគីថៃនៅព្រឹកថ្ងៃទី២២ខែមីនាឆ្នាំ២០២០នេះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានការកកស្ទះខុសផ្លែកពីថ្ងៃធម្មតាដោយសារពលរដ្ឋខ្មែរនៅទីក្រុងប៉ោយប៉ែតនាំគ្នា ចូលទៅផ្សាររោងក្លឿក្នុងស្រុកអារញ្ញ័ប្រទេសថៃ ដែលឈមនិងទ្វារ
ព្រំដែនអន្តរជាតិប៉ោយប៉ែតទិញទំនិញ។
ប្រភពពីមន្ត្រីប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប្រាប់ថាៈការកកស្ទះនេះដោយពលរដ្ឋយើងនៅក្រុងប៉ោយប៉ែតបាននាំគ្នាជិះរថយន្ត ម៉ូតូរួមទាំងរទេះអូសដឹកទំនិញចេញចូល និងមន្ត្រីជំនាញធ្វើការត្រូតពិនិត្យវាស់កំដៅផងនោះទើបការបើកបរមានការកកស្ទះ។
ប្រភពបន្ថែមថាៈការជូនដំណឹងរបស់ភាគីថៃនោះបិទតែចំពោះមនុស្សធ្វើដំណើរដោយថ្មើរជើង ចំពោះរថយន្តដឹកទំនិញធំៗនៅដំណើរការធម្មតា។
គួររំលឹកថាៈច្រករបៀងនៅតាមបន្ទាត់ព្រំដែននៅក្នុងខេត្តបន្ទាយមានជ័យត្រូវបានផ្អាកចរាចរណ៏រយៈពេលពីថ្ងៃកន្លងមកហើយ ដោយឡែកនៅតែច្រកតំបន់ចំនួនពីដូចជាច្រកតំបន់ម៉ាឡៃនិងច្រកតំបន់បឹងត្រកួននិងត្រូវផ្អាកចរាចរណ៌ទាំងស្រុងនៅថ្ងៃ២៣ខែមីនា២០២០ស្អែកនេះផងដែរ។
ជុំវិញការជូនដំណឹងខាងភាគីថៃក្នុងការបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោប៉ែតនេះដែរនៅព្រឹកថ្ងៃដដែលនេះលោកអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តមអ៊ុំ រាត្រីរួមទាំងមន្រ្តីក្រោមឱវាទបានចូលទៅក្នុងស្រុកអារញ្ញ័ប្រទេសថៃជួបអាជ្ញាធរថៃដើម្បីរកដំណោះស្រាយផងដែរ។
នាយករងរងទីចាត់ការការងារព្រំដែនអគ្គបញ្ជារការនិងជាប្រធានការរិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃទទួលការងារព្រំដែនថៃលោក ពេជ្រ វណ្ណាមានប្រសាសន៍ថាលោកនិងក្រុមការងារខេត្តបានចូលទៅជួបអភិបាលខេត្តស្រះកែវនិងទាហ៊ានភូមិភាគថៃ ហើយ។
រដ្ឋាភិបាលថៃបិទច្រកដែលពាក់ពន្ធនៅក្នុងខេត្តស្រះកែវក៏ដូចខេត្តបន្ទាយមានជ័យជំហានទី១បិទច្រករបៀងទាំងស្រុង ជំហានទី២ច្រកតំបន់នៅក្នុងទឹកដីខេត្តស្រះកែវនិងខេត្តបន្ទាយមានជ័យមានច្រកបឹងត្រកួននិងច្រកម៉ាឡៃគឺបិទនៅថ្ងៃទី២៣ខែឆ្នាំដដែលបិទទាំងស្រុងតែម្ដង ។
ច្រកភ្នំដីស្រុកសំពៅលូនក៏បិទទាំងស្រុងផងដែរ។
ហើយចំពោះច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹកស្រុកអារញ្ញ ក្រុងប៉ោយប៉ែតគឺបិទតែមនុស្សអ្នកទេសចរណ៏ដូចជារទេះរុញ របស់ពលរដ្ឋចំពោះអ្នកលក់ក្នុងផ្សាររុងក្លឿ(ថៃ)ប្រជាពលរដ្ខដែលលក់ដូរក្នុងផ្សារទៅព្រឹកមកល្ងាចក៏បិទទាំងស្រុងផងដែរ ប៉ុន្តែមានការយោគយល់បើពលរដ្ខចង់លក់នៅក្នុងផ្សារខាងលើក៏លក់ធម្មតាមិនបានបិទនោះទេ បើចូលមកកម្ពុជាទៅវិញមិនអាចចូលបានទេហើយការបិទនេះរយៈពេល១៤ថ្ងៃ ដោយឡែករថយន្តដឹកទំនិញធំៗដោយមានការឯកភាពគ្នានៅចេញចូលធម្មតាដោយមានតៃកុងមួយ ព្រូមួយប៉ុន្តែមានការយកចិត្តទុកដាក់ពិនិត្យពីក្រុមគ្រូរពេទ្យរបស់ថៃដែលប្រចាំនៅទីនោះ៕
ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី២២ខែមីនា២០២នេះមានការកកស្ទះ ប៉ោយប៉ែតៈបន្ទាប់ពីការជូនដំណឹងរបស់ភាគីថៃនៅព្រឹកថ្ងៃទី២២ខែមីនាឆ្នាំ២០២០នេះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានការកកស្ទះខុសផ្លែកពីថ្ងៃធម្មតាដោយសារពលរដ្ឋខ្មែរនៅទីក្រុងប៉ោយប៉ែតនាំគ្នា ចូលទៅផ្សាររោងក្លឿក្នុងស្រុកអារញ្ញ័ប្រទេសថៃ ដែលឈមនិងទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទិញទំនិញ។ ប្រភពពីមន្ត្រីប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប្រាប់ថាៈការកកស្ទះនេះដោយពលរដ្ឋយើងនៅក្រុងប៉ោយប៉ែតបាននាំគ្នាជិះរថយន្ត ម៉ូតូរួមទាំងរទេះអូសដឹកទំនិញចេញចូល និងមន្ត្រីជំនាញធ្វើការត្រូតពិនិត្យវាស់កំដៅផងនោះទើបការបើកបរមានការកកស្ទះ។ប្រភពបន្ថែមថាៈការជូនដំណឹងរបស់ភាគីថៃនោះបិទតែចំពោះមនុស្សធ្វើដំណើរដោយថ្មើរជើង ចំពោះរថយន្តដឹកទំនិញធំៗនៅដំណើរការធម្មតា។ គួររំលឹកថាៈច្រករបៀងនៅតាមបន្ទាត់ព្រំដែននៅក្នុងខេត្តបន្ទាយមានជ័យត្រូវបានផ្អាកចរាចរណ៏រយៈពេលពីថ្ងៃកន្លងមកហើយ ដោយឡែកនៅតែច្រកតំបន់ចំនួនពីដូចជាច្រកតំបន់ម៉ាឡៃនិងច្រកតំបន់បឹងត្រកួននិងត្រូវផ្អាកចរាចរណ៌ទាំងស្រុងនៅថ្ងៃ២៣ខែមីនា២០២០ស្អែកនេះផងដែរ។ ជុំវិញការជូនដំណឹងខាងភាគីថៃក្នុងការបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោប៉ែតនេះដែរនៅព្រឹកថ្ងៃដដែលនេះលោកអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តមអ៊ុំ រាត្រីរួមទាំងមន្រ្តីក្រោមឱវាទបានចូលទៅក្នុងស្រុកអារញ្ញ័ប្រទេសថៃជួបអាជ្ញាធរថៃដើម្បីរកដំណោះស្រាយផងដែរ។នាយករងរងទីចាត់ការការងារព្រំដែនអគ្គបញ្ជារការនិងជាប្រធានការរិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃទទួលការងារព្រំដែនថៃលោក ពេជ្រ វណ្ណាមានប្រសាសន៍ថាលោកនិងក្រុមការងារខេត្តបានចូលទៅជួបអភិបាលខេត្តស្រះកែវនិងទាហ៊ានភូមិភាគថៃ ហើយ។រដ្ឋាភិបាលថៃបិទច្រកដែលពាក់ពន្ធនៅក្នុងខេត្តស្រះកែវក៏ដូចខេត្តបន្ទាយមានជ័យជំហានទី១បិទច្រករបៀងទាំងស្រុង ជំហានទី២ច្រកតំបន់នៅក្នុងទឹកដីខេត្តស្រះកែវនិងខេត្តបន្ទាយមានជ័យមានច្រកបឹងត្រកួននិងច្រកម៉ាឡៃគឺបិទនៅថ្ងៃទី២៣ខែឆ្នាំដដែលបិទទាំងស្រុងតែម្ដង ។ច្រកភ្នំដីស្រុកសំពៅលូនក៏បិទទាំងស្រុងផងដែរ។ ហើយចំពោះច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹកស្រុកអារញ្ញ ក្រុងប៉ោយប៉ែតគឺបិទតែមនុស្សអ្នកទេសចរណ៏ដូចជារទេះរុញ របស់ពលរដ្ឋចំពោះអ្នកលក់ក្នុងផ្សាររុងក្លឿ(ថៃ)ប្រជាពលរដ្ខដែលលក់ដូរក្នុងផ្សារទៅព្រឹកមកល្ងាចក៏បិទទាំងស្រុងផងដែរ ប៉ុន្តែមានការយោគយល់បើពលរដ្ខចង់លក់នៅក្នុងផ្សារខាងលើក៏លក់ធម្មតាមិនបានបិទនោះទេ បើចូលមកកម្ពុជាទៅវិញមិនអាចចូលបានទេហើយការបិទនេះរយៈពេល១៤ថ្ងៃ ដោយឡែករថយន្តដឹកទំនិញធំៗដោយមានការឯកភាពគ្នានៅចេញចូលធម្មតាដោយមានតៃកុងមួយ ព្រូមួយប៉ុន្តែមានការយកចិត្តទុកដាក់ពិនិត្យពីក្រុមគ្រូរពេទ្យរបស់ថៃដែលប្រចាំនៅទីនោះ៕ នីម វណ្ណា
Posted by SEATV News 24 Hours on Sunday, 22 March 2020





