ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទលួចយកម៉ូតូ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់ ។
មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖មានឈ្មោះ ផន សំអុន ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅមណ្ឌល៦ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងថាកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២០ខ្លួនបានបាត់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ប.មានជ័យ ។
ក្រោយពីទទួលបណ្តឹង លោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុប៉ោយប៉ែត បានចាត់កម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ធឿង ធី ហៅអាបាវ ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅមិនពិតប្រាកដ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៧ខែមេសា០៤ឆ្នាំ២០២០ នៅចំណុចនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងខណ:ពេលជនសង្ស័យកំពុងជិ:ម៉ូតូបម្រុងយកទៅលក់ ហើយបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុង ដើម្បីធ្វើការសាកសួរ។
មន្ត្រីកងរាជអាវុធហត្ថក្រុបប៉ោយប៉ែត បានបញ្ជាក់ថា៖ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចយកម៉ូតូដែលមានភិនភាគដូចខាងលើពិតប្រាកដមែន ដោយ សារខ្លួនគេឃើញម៉ូតូដាក់នៅមុខផ្ទះហើយមានទាំងសោរនៅជាប់នឹងម៉ូតូស្រាប់ ហើយជាឱកាសល្អគេក៏លួចយកតែម្តង នៅខណៈពេលកំពុងជិៈបម្រុងយកទៅលក់ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
ដោយផ្អែកតាមចម្លើយសារភាពនិងវត្ថុតាងជាក់ស្តែងជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំពោះម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញហើយដែរ៕






