ក្រៅពីបង្កើតយន្តការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានចូលជួបរៀបរាប់ពីបញ្ហា ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ហើយនោះ ក្នុងឋានៈជាអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានដឹកនាំអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យលេចចេញនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនទៀត។
ក្នុងរយៈពេលជាង៥ឆ្នាំ នៃការដឹកនាំខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន ក៏បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានភាពប្រសើរផងដែរ។
សមិទ្ធផលការងារកើតចេញពីកិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងគ្រប់គ្រងខេត្តពោធិ៍សាត់នេះ បានធ្វើឱ្យឯកឧត្តម ម៉ៅ ធនិន ទទួលបានការស្រឡាញ់ពេញចិត្ត និងគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្ត។
ពលរដ្ឋខ្លះបានធ្លោយមាត់ថា ពួកគេមានសំណាងដែលមានអភិបាលខេត្តល្អមិនធ្លាប់មានពីមុនមក ហើយមិនចង់ឱ្យអភិបាលខេត្តរូបនេះចាកចេញទៅណានោះឡើយ៕





