
(ខេត្តស្ទឹងត្រែង,ថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២០)៖ រយៈពេល ៥៤ ថ្ងៃនៃការបើកយុទ្ធនាការការពារត្រីចម្រុះក្នុងរដូវបិទនេសាទ ក្រុមអភិរក្សត្រីមេពូជដែលដឹកនាំដោយមន្រ្តីជលផលខេត្ត បានចុះអបរំផ្សព្វផ្សាយណែនាំ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទក្នុងរដូវត្រីពងកូនបានជាច្រើនករណី។ក្នុងនោះអបរំណែនាំប្រជានេសាទចំនួន ៨៦០ នាក់ និងបានដកហូតមងបណ្តែតវែងៗ និងមងក្រឡាធំដែលលួចនេសាទត្រីមេពូជបានប្រមាណ ១៨.០០០ ម៉ែត្រ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានផ្តល់កិច្ចសម្ភាសន៍ ឪ្យភ្នាក់ ងារ(SEATV)តាមរយ:ទូរស័ព្ទ នៅរសៀលថ្ងៃ ទី១៩ ខែកក្តដាថា បន្ទាប់ពីការចាត់នូវវិធាន ការតឹងរឹងក្នុងរដូវបិទនេសាទ នៅឆ្នាំ២០១៩ កន្លងមក យុទ្ធនាការរយៈ ពេលជិតពីរខែ ក្នុងឆ្នាំ២០២០): ក្នុងរដូវបិទនេសាទនេះ ប្រជានេ សាទប្រមាណ ៩០% បានគោរពតាមការអំពា វនាវរបស់អាជ្ញាធរមានសមត្ថកិច្ច ដោយមិនធ្វើ ការនេសាទជាទ្រង់ទ្រាយធំក្នុងរដូវបិទនេសាទនោះទេ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានបញ្ជាក់ថា តាមការប៉ាន់ស្មានបឋម ត្រីមេពូជគ្រប់ប្រភេទមិនតិចជាង ៨០% បានរួចពីការនេសាទដោយឧបករណ៍មងបណ្តែត ហើយមានឱកាសបានធ្វើចរាចរណ៍ទៅកាន់ជម្រកនានាតាមដងទន្លេទាំងបួន។
រដូវបិទនេសាទនៅភូមិសាស្រ្តខេត្តស្ទឹងត្រែង ចាប់ផ្ដើមពីថ្ងៃទី០១ ខែឧ សភា
រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដែលខេត្តនេះគឺជាខេត្តមួយសំបូរទៅដោយត្រីធម្មជាតិធំៗ និងកម្រៗ ដូចជា ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីប៉ាស៊ីអី បបែលយក្យ និងសត្វផ្សោត។ល។
លោកនាយខណ្ឌរដ្ឋបាលជលផលបាន អំពាវនាវដោយចំពោះថ្នាក់ដឹកនាំគ្រប់រូប ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសបងប្អូនប្រជានេសាទផ្ទាល់ សូមរួមគ្នាថែរក្សាការពារ និងប្រើប្រាស់ធនធានជលផលដ៏កម្រៗរបស់យើងឲ្យបន្តបាននូវចិរភាពសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត។
សូមបញ្ជាក់ផងដែរថា ត្រីនៅខេត្តស្ទឹងត្រែង កំពុងតែរងនូវការគម្រាមគំហែងខ្លាំងឡើងៗហើ យ ជាពិសេសត្រីទាំងនេះបានមកដល់ចំនុចភ្លើងលឿងហើយ បើគ្មានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នាទេនោះ ច្បាស់ជាមិនអាចធានាបាននិរន្តរភាពនោះឡើយ៕
ដោយ៖ ជា ប៊ុនគង់ (កែសម្រួលដោយ មណ្ឌល កែវ)
…………………………………………………………..
SEATV News 24 Hours, Real News from Cambodia
#THESEATVNEWS #SEATV_News_24Hours #Real_News_from_Cambodia
បើកយុទ្ធនាការការពារត្រីចម្រុះក្នុងរដូវបិទនេសាទ នៅខេត្តស្ទឹងត្រែង (ខេត្តស្ទឹងត្រែង,ថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២០)៖ រយៈពេល ៥៤ ថ្ងៃនៃការបើកយុទ្ធនាការការពារត្រីចម្រុះក្នុងរដូវបិទនេសាទ ក្រុមអភិរក្សត្រីមេពូជដែលដឹកនាំដោយមន្រ្តីជលផលខេត្ត បានចុះអបរំផ្សព្វផ្សាយណែនាំ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទក្នុងរដូវត្រីពងកូនបានជាច្រើនករណី។ក្នុងនោះអបរំណែនាំប្រជានេសាទចំនួន ៨៦០ នាក់ និងបានដកហូតមងបណ្តែតវែងៗ និងមងក្រឡាធំដែលលួចនេសាទត្រីមេពូជបានប្រមាណ ១៨.០០០ ម៉ែត្រ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានផ្តល់កិច្ចសម្ភាសន៍ ឪ្យភ្នាក់ ងារ(SEATV)តាមរយ:ទូរស័ព្ទ នៅរសៀលថ្ងៃ ទី១៩ ខែកក្តដាថា បន្ទាប់ពីការចាត់នូវវិធាន ការតឹងរឹងក្នុងរដូវបិទនេសាទ នៅឆ្នាំ២០១៩ កន្លងមក យុទ្ធនាការរយៈ ពេលជិតពីរខែ ក្នុងឆ្នាំ២០២០): ក្នុងរដូវបិទនេសាទនេះ ប្រជានេ សាទប្រមាណ ៩០% បានគោរពតាមការអំពា វនាវរបស់អាជ្ញាធរមានសមត្ថកិច្ច ដោយមិនធ្វើ ការនេសាទជាទ្រង់ទ្រាយធំក្នុងរដូវបិទនេសាទនោះទេ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានបញ្ជាក់ថា តាមការប៉ាន់ស្មានបឋម ត្រីមេពូជគ្រប់ប្រភេទមិនតិចជាង ៨០% បានរួចពីការនេសាទដោយឧបករណ៍មងបណ្តែត ហើយមានឱកាសបានធ្វើចរាចរណ៍ទៅកាន់ជម្រកនានាតាមដងទន្លេទាំងបួន។រដូវបិទនេសាទនៅភូមិសាស្រ្តខេត្តស្ទឹងត្រែង ចាប់ផ្ដើមពីថ្ងៃទី០១ ខែឧ សភារហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដែលខេត្តនេះគឺជាខេត្តមួយសំបូរទៅដោយត្រីធម្មជាតិធំៗ និងកម្រៗ ដូចជា ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីប៉ាស៊ីអី បបែលយក្យ និងសត្វផ្សោត។ល។លោកនាយខណ្ឌរដ្ឋបាលជលផលបាន អំពាវនាវដោយចំពោះថ្នាក់ដឹកនាំគ្រប់រូប ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសបងប្អូនប្រជានេសាទផ្ទាល់ សូមរួមគ្នាថែរក្សាការពារ និងប្រើប្រាស់ធនធានជលផលដ៏កម្រៗរបស់យើងឲ្យបន្តបាននូវចិរភាពសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត។ សូមបញ្ជាក់ផងដែរថា ត្រីនៅខេត្តស្ទឹងត្រែង កំពុងតែរងនូវការគម្រាមគំហែងខ្លាំងឡើងៗហើ យ ជាពិសេសត្រីទាំងនេះបានមកដល់ចំនុចភ្លើងលឿងហើយ បើគ្មានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នាទេនោះ ច្បាស់ជាមិនអាចធានាបាននិរន្តរភាពនោះឡើយ៕ ដោយ៖ ជា ប៊ុនគង់ (កែសម្រួលដោយ មណ្ឌល កែវ)....................................................................SEATV News 24 Hours, Real News from Cambodia#THESEATVNEWS #SEATV_News_24Hours #Real_News_from_Cambodia
Posted by SEATV News 24 Hours on Sunday, 19 July 2020