បាត់ដំបង៖ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ដែលបានឆ្លងជំងឺកូវីដ១៩(ក្នុងចំណោម៨នាក់)នៅខេត្តបាត់ដំបង បានជាសះស្បើយវិញហើយ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ។
លោក វឿង ប៊ុនរេតប្រធានមន្ទីសុខាភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរទាំង២នាក់ ដែលមានជំងឺកូវីដ១៩ ហើយជាអ្នកឆ្លងដំបូងគេក្នុងចំណោម៤នាក់ ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ី បានជាសះស្បើយ បន្ទាប់ពីធ្វើតេស្តរកឃើញមេរោគកូវីដ១៩ និងត្រូវបានដាក់ក្នុងអគារដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ក្រោយសម្រាកព្យាបាលអស់រយៈពេលជាង ១០ថ្ងៃ គ្រូពេទ្យបានយកសំណាកគាត់ទៅពិនិត្យមើលចំនួន ៣ដង ក៏លែងឃើញមានជំងឺនេះ ហើយក៏ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
លោក ហ៊ុន ស្លៃម៉ាន បានជាពីជំងឺកូវីដ១៩ បាននិយាយថាគាត់មានការសប្បាយរីករាយ ដែលបានជាសះស្បើយពីជំងឺកូវីដ១៩។
នៅពេលធ្វើតេស្តរកឃើញមេរោគកូវីដ១៩ ក៏មានការតក់ ស្លុតដែរ ប៉ុន្តែដោយមានការពន្យល់ណែរនាំពីក្រុមគ្រូពេទ្យកុំឲ្យគាត់មានការតក់ស្លុតនោះ ហើយគាត់អនុវត្តតាមការណែរនាំ គួបផ្សំនឹងការថែបានល្អពីគ្រូពេទ្យ ក៏ធ្វើឲ្យគាត់ឆាប់ជាសះស្បើយនិងមានសុខភាពល្អឡើងវិញ។
អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថាក្រៅពីអ្នកជឺងឺកូវីដ ១៩ មានការជាសះស្បើយនេះ សម្រាប់អ្នកជំងឺផ្សេងចំនួន ៦នាក់ទៀត ក៏មានអាការសុខភាពល្អធម្មតា។តែយ៉ាងណាអាជ្ញាធរខេត្តបាត់ដំបង បានត្រៀមលក្ខណៈរួចជាស្រេចផងដែរ នូវបន្ទប់សណ្ឋាគារ បើសិនជាមានការរីករាលដាលបន្ថែមនៃជំងឺនេះនៅក្នុងខេត្តបាត់ដំបងនិងក៏មានការផ្សព្វផ្សាយ យ៉ាងទូលំទូលាយពីការបង្ការជំងឺកូវីដ១៩នេះផងដែរ។
ក្រៅពីការគិតគូរផ្នែកព្យាបាលជំងឺកូវីដ១៩នេះ អាជ្ញាធរខេត្តបាត់ដំបង បានបង្កើតនូវមូលនិធិ ដើម្បីទ្រទ្រង់អ្នកជំងឺ
កូវីដ១៩ រួមទាំងការផ្ដល់ថវិកានៃមូលនិធិនេះ ទៅតាមមន្ទីររដ្ឋក្នុងខេត្ត ដើម្បីទប់ស្កាត់នូវការរាតត្បាតនៃជំងឺនេះផងដែរ ៕
ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ដែលបានឆ្លងជំងឺកូវីដ១៩(ក្នុងចំណោម៨នាក់) បានជាសះស្បើយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយបាត់ដំបង៖ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ដែលបានឆ្លងជំងឺកូវីដ១៩(ក្នុងចំណោម៨នាក់)នៅខេត្តបាត់ដំបង បានជាសះស្បើយវិញហើយ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ។ លោក វឿង ប៊ុនរេតប្រធានមន្ទីសុខាភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរទាំង២នាក់ ដែលមានជំងឺកូវីដ១៩ ហើយជាអ្នកឆ្លងដំបូងគេក្នុងចំណោម៤នាក់ ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ី បានជាសះស្បើយ បន្ទាប់ពីធ្វើតេស្តរកឃើញមេរោគកូវីដ១៩ និងត្រូវបានដាក់ក្នុងអគារដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ក្រោយសម្រាកព្យាបាលអស់រយៈពេលជាង ១០ថ្ងៃ គ្រូពេទ្យបានយកសំណាកគាត់ទៅពិនិត្យមើលចំនួន ៣ដង ក៏លែងឃើញមានជំងឺនេះ ហើយក៏ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។លោក ហ៊ុន ស្លៃម៉ាន បានជាពីជំងឺកូវីដ១៩ បាននិយាយថាគាត់មានការសប្បាយរីករាយ ដែលបានជាសះស្បើយពីជំងឺកូវីដ១៩។នៅពេលធ្វើតេស្តរកឃើញមេរោគកូវីដ១៩ ក៏មានការតក់ ស្លុតដែរ ប៉ុន្តែដោយមានការពន្យល់ណែរនាំពីក្រុមគ្រូពេទ្យកុំឲ្យគាត់មានការតក់ស្លុតនោះ ហើយគាត់អនុវត្តតាមការណែរនាំ គួបផ្សំនឹងការថែបានល្អពីគ្រូពេទ្យ ក៏ធ្វើឲ្យគាត់ឆាប់ជាសះស្បើយនិងមានសុខភាពល្អឡើងវិញ។អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថាក្រៅពីអ្នកជឺងឺកូវីដ ១៩ មានការជាសះស្បើយនេះ សម្រាប់អ្នកជំងឺផ្សេងចំនួន ៦នាក់ទៀត ក៏មានអាការសុខភាពល្អធម្មតា។តែយ៉ាងណាអាជ្ញាធរខេត្តបាត់ដំបង បានត្រៀមលក្ខណៈរួចជាស្រេចផងដែរ នូវបន្ទប់សណ្ឋាគារ បើសិនជាមានការរីករាលដាលបន្ថែមនៃជំងឺនេះនៅក្នុងខេត្តបាត់ដំបងនិងក៏មានការផ្សព្វផ្សាយ យ៉ាងទូលំទូលាយពីការបង្ការជំងឺកូវីដ១៩នេះផងដែរ។ក្រៅពីការគិតគូរផ្នែកព្យាបាលជំងឺកូវីដ១៩នេះ អាជ្ញាធរខេត្តបាត់ដំបង បានបង្កើតនូវមូលនិធិ ដើម្បីទ្រទ្រង់អ្នកជំងឺកូវីដ១៩ រួមទាំងការផ្ដល់ថវិកានៃមូលនិធិនេះ ទៅតាមមន្ទីររដ្ឋក្នុងខេត្ត ដើម្បីទប់ស្កាត់នូវការរាតត្បាតនៃជំងឺនេះផងដែរ ៕ ដោយៈ អ៊ុង សារុំ
Posted by SEATV News 24 Hours on Tuesday, 24 March 2020





