ផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី១ របស់ប្រទេសជប៉ុនធ្លាក់ចុះជាប្រចាំឆ្នាំ ៣.៤%
ព័ត៌មានអាស៊ីអាគ្នេយ៍ព្រឹកនេះ ១៩ ០៥ ២០២០
ព័ត៌មានថ្មី
- អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី ១៥ ដល់ ២២ ខែកញ្ញា ឆ្នាំ២០២៤ តមតាមការអញ្ជើញរបស់ ឯកឧត្តម Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី ១៥ ដល់ ២២ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន កិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន កិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយដៃគូសន្ទនាអាស៊ាន ព្រមទាំងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចផ្សេងៗទៀត។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏នឹងអញ្ជើញចូលរួមថ្លែងក្នុងពិធីបើកកម្មវិធីមួយចំនួន រួមមាន វេទិកាកម្រិតខ្ពស់ស្តីពីការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ កិច្ចប្រជុំជាមួយអភិបាលរាជធានីអាស៊ាន ឆ្នាំ២០២៤ និងវេទិកាអភិបាលក្រុងអាស៊ាន ព្រមទាំងកិច្ចប្រជុំតុមូលធុរកិច្ចថ្នាក់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ផងដែរ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាបន្តបន្ទាប់នេះ គឺជាឱកាសល្អប្រសើរសម្រាប់ឱ្យបណ្តារដ្ឋមន្ត្រីពិនិត្យមើលឡើងវិញនូវគំនិតផ្តួចផ្តើមសេដ្ឋកិច្ចថ្នាក់តំបន់នានា នៅក្នុងតំបន់ និងពិភាក្សារកវិធីថ្មីៗដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលនឹងចូលរួមចំណែកដល់ដំណើរសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់របស់អាស៊ាន។ បណ្តារដ្ឋមន្ត្រីក៏នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងផ្លាស់ប្តូរទស្សនៈស្តីពីចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោយឆ្នាំ២០២៥ និងកិច្ចការមួយចំនួនទៀត។ […]
- កម្ពុជា និងម៉ាឡេស៊ី ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាពិសេសផ្នែកបញ្ញាសិប្បនិមិ្មតដើម្បីកសាង និងពង្រឹងសមត្ថ ភាពយុវជនកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។ នេះជាការបញ្ជាក់ដែលធ្វើឡើងក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ សមភាគីទាំងពីរ បានជជែកពីលទ្ធផលផ្លែផ្កានៃកិច្ចសហការកន្លងមកដែលរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ីបានសម្រេចលើវិស័យការងារ និងការបណ្តុះបណ្តាលបច្ចេទេស និងវិជ្ជាជីវៈ។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី លើវិស័យការងារ និងសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឱ្យជោគជ័យដើម្បីផ្តល់ផលប្រយោជន៍ និងផ្លែផ្កាជូនប្រជាពលរដ្ឋទាំងសង ខាង។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពេញចិត្តចំពោះភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហការគ្រប់វិស័យរបស់ប្រទេសទាំងពីរដែលបានបង្កើតឱកាសឱ្យមានកិច្ចសហការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានជួយបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មក្នុងទីផ្សារ។ ដោយឡែកឯកឧត្តមឯកអគ្គរាជទូត បានរំឭកពីផ្លែផ្កានៃដំណើរទស្សនៈកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២៤ […]
- អ្នកនាំពាក្យរាជរដ្ឋាភិបាល ជំរុញឱ្យមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នធ្វើសកម្មភាពបុរេសកម្មឱ្យបានខ្លាំងក្លាដើម្បីបង្ហាញអំពីសមិទ្ធផលក្រសួងស្ថាប័នរបស់ខ្លួន អ្នកនាំពាក្យរាជរដ្ឋាភិបាលស្នើឱ្យមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នធ្វើសកម្មភាពបុរេសកម្មឱ្យបានខ្លាំងក្លាដើម្បីបង្ហាញអំពីសមិទ្ធផលក្រសួងស្ថាប័នរបស់ខ្លួន ជាពិសេសការពារសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានដើម្បីកុំឱ្យក្រុមប្រឆាំងជ្រុលនិយមនិងប្រព័ន្ធឃោសនារបស់ពួកគេមួយក្តាប់តូចដែលអត់បានធ្វើអ្វីសោះ មានឱកាសបំផ្លើសបំភ្លៃ និងមួលបង្កាច់តទៅទៀត។ ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញធ្វើបទបង្ហាញស្តីពី «ទំនាក់ទំនងសាធារណៈ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ» ដល់មន្រ្តីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងវគ្គបណ្តុះបណ្តាលកម្រិត២ វគ្គ៤ ស្តីពី ការកសាងនិងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដែលរៀបចំនៅទីស្តីការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តលនេះ មានការអញ្ជើញចូលរួមពីមន្រ្តីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ សរុបប្រមាណចំនួន ២៦០នាក់៕
- អាជ្ញាធរជាតិអប្សរា ជួសជុលចម្លាក់តោថ្មនៅប្រាសាទភ្នំក្រោម អាជ្ញាធរជាតិអប្សរា ជួសជុលចម្លាក់តោថ្មចំនួនមួយមានកម្ពស់១.៣៧ម៉ែត្រ ទទឹង៤៦សង់ទីម៉ែត្រ បែកបាក់បួនបំណែក និងបាត់បង់ជើងទាំង៤ ដែលចម្លាក់តោនេះមានទីតាំងនៅខាងស្តាំនៃជណ្តើរខាងលិចតួប៉មកណ្តាលប្រាសាទភ្នំក្រោម ដោយត្រូវប្រើពេលប្រមាណ៦ខែ។ អ្នកជំនាញអភិរក្សថ្ម លោក ទ្រី ប៊ុនលី បានឱ្យដឹងថា ចម្លាក់តោនេះត្រូវបានរងការខូចខាតអស់ពេលជាយូរមកហើយដោយកត្តាផ្សេងៗ។ បំណែកតោនៅសេសសល់បួនបំណែក មានក្បាលដងខ្លួន និងភ្លៅមុខខាងស្តាំ រួមទាំងជើងទម្រផង។ ក្រុមការងារបានយកបំណែកចម្លាក់តោមកសម្អាតស្ងួត សម្អាតសើម និងសម្អាតបែបគីមី រួចហើយពង្រឹងថ្ម និងផ្គុំតភ្ជាប់ឡើងវិញនោះ។ ចំណែក ជើងទាំង៤ ដែលបាត់បង់ត្រូវបន្ថែមថ្មថ្មី ដើម្បីឱ្យចម្លាក់តោមានជំហររឹងមាំឡើងវិញ។ ចំណែកលោក អៀន ធី និងលោក យក់ ក្រូច អ្នកអភិរក្សថ្មបានឱ្យដឹងថា ការងារជួសជុលចម្លាក់តោនេះ បានសហការគ្នាជាក្រុម តាំងពីចាប់ផ្តើមរហូតពេលដាប់ឆ្លាក់ថ្មថ្មីតភ្ជាប់ដងខ្លួនតោឡើងវិញ។ ឆ្លងកាត់ការសិក្សា និងមុនឈានដល់ការដាប់ថ្មថ្មីជំនួសជើងទាំងបួនដែលបាត់បង់ឱ្យត្រូវតាមទម្រង់ដើម អ្នកជំនាញបានធ្វើពុម្ពដីឥដ្ឋឱ្យចេញជារូបរាងតាមទម្រង់ និងកម្ពស់ដើម បន្ទាប់មកដាប់ឆ្លាក់ថ្មថ្មីជាទម្រង់ជើងតភ្ជាប់ឡើង វិញ។ ចម្លាក់តោនេះ នឹងត្រូវតម្កល់នៅទីតាំងដើម ក្រោយពេលបញ្ចប់ការជួសជុល៕
- ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តប៉ៃលិន (ប៉ៃលិន)៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនា មហាជននៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តប៉ៃលិន។ លោកជំទាវ បាន ស្រី មុំ ប្រធានគណៈចលនាមហាជន នៃគណៈ កម្មាធិការគណបក្សខេត្តប៉ៃលិន បានរំលេចពីការពង្រឹងរចនា សម្ព័ន្ធគណៈចលនាមហាជនក្រុង ស្រុក និងយកចិត្តទុកដាក់លើក្បាលម៉ាសុីន។ លោកជំទាវក៏បានគូសបញ្ជាក់អំពីភាពឈ្នះរបស់គណបក្សប្រជាជនខេត្តប៉ៃលិនក្នុងការទទួលបានលទ្ធផលជោគ ជ័យនៃការបោះឆ្នោតកន្លងទៅ។ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ជំនួបសំណេះសំណាលនាពេលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីថ្លែងអំណរគុណដោយផ្ទាល់ដល់គណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តប៉ៃលិនទាំងអស់ដែលបានខិតខំប្រឹងប្រែង ធ្វើអនុវត្តកម្មវិធីនយោបាយរបស់គណបក្សយ៉ាងសកម្ម និងផ្សព្វផ្សាយនូវស្ថានការណ៍ ការវិវត្តន៍ថ្មីៗ ក៏ដូចជាស្ថានភាពនយោបាយ ដែលបាន និងកំពុងជះឥទ្ធិពល មកលើសតិអារម្មណ៍មហាជន។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ការងារ និងលទ្ធផលដែលគណបក្សអាចសម្រេចបាន គឺពិតជាបានមកពីការចូលរួមរបស់សមាជិក សមាជិកា ថ្នាក់មូលដ្ឋាន ដែលតែងតែកសាងជំនឿចិត្តជូនប្រជាជន រហូតទទួលបានភាពឈ្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលអាណាត្តិទី ៧ សម្រេចបាន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន […]
- ប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ ពិនិត្យលើការប្រឈមសម្រាប់រក្សានិរន្តភាពបរិស្ថាន មហាអនុតំបន់ទន្លេមេគង្គ ជាតំបន់ពោលពេញដោយសក្តានុពលធម្មជាតិ ប៉ុន្តែ បច្ចុប្បន្នកំពុងប្រឈមនឹងការប្រែប្រួលអាកាស ធាតុ តែតាមរយៈកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់ទន្លេមេគង្គ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាកម្លាំងចលាករដ៏សំខាន់ ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ព្រមទាំងគ្រោះមហន្តរាយធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកជាផ្លូវការកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការរួមពីសំណាក់គណៈប្រតិភូរដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសជាសមាជិកនៃមហាអនុតំបន់មេគង្គ ចំនួន៦ប្រទេសរួមមានប្រទេសចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា៖ បានបន្ថែមថា៖ «ការលើកកម្ពស់គុណភាពបរិស្ថាន មានសារៈសំខាន់ ដើម្បីសុខមាលភាព សុវត្ថិភាពរបស់ប្រជាជននៅក្នុងមហាអនុតំបន់ទន្លេមេគ្គង្គ។ ដើម្បីលើកកម្ពស់ពីគុណបរិស្ថានល្អ មិនមែនត្រឹមតែសម្រាប់បរិស្ថានតែប៉ុណ្ណនោះទេ ប៉ុន្តែ វាបានជួយដល់បញ្ហាសុខភាពសាធារណៈ និងតំបន់ទាំងមូល។ សូមបញ្ជាក់ថា […]
- អគ្គលេខាធិការអាស៊ាន ទទួលជួបពិភាក្សាការងារជាមួយ លោក Pio Smith នាយកទីភ្នាក់ងារមូលនិធិប្រជាជនរបស់អង្គការ សហប្រជាជាតិ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Pio Smith នាយកទីភ្នាក់ងារមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃសុក្រ ១១ ទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការរួមបញ្ចូល និងជំរុញគំនិតផ្តួចផ្តើមនានា ស្តីពីសមភាពយែនឌ័រ ការលុបបំបាត់អំពើហឹង្សាលើស្ត្រី និងកុមារ ការអភិវឌ្ឍយុវជន សុខភាពមាតា សុខភាពទារក ជាដើម។ ភាគីទាំងពីរក៏ទន្ទឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង UNFPA ផងដែរ។
- ប្រធានាធិបតីរុស្សី ព្រមានលោកខាងលិចប្រឈមនឹង ‘សង្រ្គាម’ ប្រសិនបើការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនត្រូវបានអនុញ្ញាត ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាង លិច ថា ប្រសិនបើ មានការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធចម្ងាយឆ្ងាយដើម្បីវាយប្រហារគោលដៅនានានៅក្នុងប្រទេសរុស្សី នោះ អង្គការណាតូ កំពុងតែចង់”ធ្វើសង្រ្គាម” ជាមួយរុស្ស៊ី។ ការព្រមានយ៉ាងម៉ឺងម៉ាត់នេះបានកើតឡើងនៅពេលដែលមន្ត្រីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានពិភាក្សាអំពីការទាមទាររបស់ទីក្រុង Kyiv ដើម្បីឱ្យពួកគេបន្ធូរបន្ថយច្បាប់ស្តីពីការបាញ់អាវុធរបស់លោកខាងលិចចូលទៅក្នុងប្រទេសរុស្ស៊ី ដែលមានរយៈពេលជាងពីរឆ្នាំកន្លះក្នុងការលុកលុយរបស់ទីក្រុងម៉ូស្គូទៅកាន់អ៊ុយក្រែន។ លោកពូទីនបាននិយាយបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានសន្យាថាទីក្រុងវ៉ាស៊ីនតោននឹងពិនិត្យមើលឡើងវិញយ៉ាងឆាប់រហ័សនូវសំណើដ៏យូររបស់ទីក្រុង Kyiv សម្រាប់ភាពយឺតយ៉ាវបន្ថែមទៀតក្នុងការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចដើម្បីវាយប្រហារគោលដៅរបស់រុស្ស៊ី។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Warsaw កាលពីថ្ងៃព្រហស្បតិ៍ លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹង “កែសម្រួល សម្របតាមការចាំ បាច់ ទាក់ទងនឹងមធ្យោបាយដែលមាននៅក្នុងការចាត់ចែងរបស់អ៊ុយក្រែន ដើម្បីការពារប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- កូរ៉េខាងជើងបញ្ចេញរូបភាព លោក គីម ជុងអ៊ុន ទៅទស្សនា កន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ជាទិដ្ឋភាពដ៏កម្រ រូបភាពថ្មីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចនៅកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម បានផ្តល់នូវការបង្ហាញដ៏កម្រមួយនៅក្នុងកម្មវិធីអាវុធនុយក្លេអ៊ែរដែលត្រូវបានការពារយ៉ាងជិតស្និទ្ធរបស់ប្រទេសឯកោនេះ។ យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) កាលពីថ្ងៃសុក្រ លោក គីម ជុងអ៊ុន កំពុងដើរទស្សនាឃ្លាំងដ៏ភ្លឺស្វាង ពោរពេញដោយគ្រឿងចក្រស៊ីឡាំងវែង ដែលប្រើសម្រាប់ផលិតសម្ភារៈនុយក្លេអ៊ែរកម្រិតអាវុធសម្រាប់ឃ្លាំងអាវុធដែលកំពុងរីកចម្រើនរបស់កូរ៉េខាងជើង និងក្នុងគោលបំណង រៀបចំ ផែនការរយៈពេលវែងសម្រាប់ការបង្កើនការផលិតសម្ភារនុយក្លេអ៊ែរកម្រិតអាវុធ។ របាយការណ៍នេះកើតឡើងនៅពេលដែលកូរ៉េខាងជើងបន្តបង្កើនកម្មវិធីអាវុធនុយក្លេអ៊ែរខុសច្បាប់របស់ខ្លួន និងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ដោយធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងប្រទេសលោកខាងលិចជុំវិញការដឹកនាំរបស់ប្រទេសឯកោក្រោមការដឹកនាំរបស់លោកគីម។ កាលពីខែមិថុនា កូរ៉េខាង ជើងនិងរុស្សីបានសន្យាថានឹងប្រើប្រាស់គ្រប់មធ្យោបាយដែលមានដើម្បីផ្តល់ជំនួយយោធាភ្លាមៗ ក្នុងករណីដែលប្រទេសផ្សេងទៀតត្រូវបានវាយប្រហារ នេះបើយោងតាមកតិកាសញ្ញាការពារជាតិដែលបានព្រមព្រៀងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់ទីក្រុងព្យុងយ៉ាង៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ បានបើកជាផ្លូវការនៅរាជធានីភ្នំពេញ កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) ត្រូវបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជានិងជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថាននៃមហាអនុតំបន់មេគង្គ និងលោកជំទាវ Fatima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបន្ទុកខាងវិស័យនិងផ្នែក និងប្រធានប្រតិភូ ADB ព្រមទាំងមានការចូលរួមពីគណៈប្រតិភូរដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសជាសមាជិកនៃមហាអនុតំបន់មេគង្គ ចំនួន៦ ប្រទេស រួមមាន ប្រទេសចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម ផងដែរ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថាននៃមហាអនុតំបន់មេគង្គ (GMS) គឺជាវេទិកាកម្រិតខ្ពស់ដែលរដ្ឋមន្ត្រីបរិស្ថានមកពីបណ្តាប្រទេស GMS មករួមគ្នាដើម្បីពិភាក្សា និងសម្របសម្រួលយុទ្ធសាស្ត្រ និងគោលនយោបាយបរិស្ថានក្នុងតំបន់ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះបានចាប់ផ្តើមជាផ្លូវការ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានលើកទី៦ ត្រូវបានគេរំពឹងថានឹងអនុម័តនូវឯកសារសំខាន់ចំនួន២គឺ១៖ ក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS 2030 សម្រាប់ការពន្លឿនសកម្មភាពអាកាសធាតុ និងចីរភាពបរិស្ថាន និង២៖ […]
- កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅគណៈប្រតិភូរដ្ឋមន្រ្តីបរិស្ថាននៃមហាអនុតំបន់មេគង្គ GMS EMM-6 នៅរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងបរិស្ថានកម្ពុជា បានរៀបចំពិធីជប់លាង ជាកិត្តិយសជូនគណៈប្រតិភូរដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសជាសមាជិកនៃមហាអនុតំបន់មេគង្គ ចំនួន៦ ប្រទេស រួមមាន ប្រទេសចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីបរិស្ថានកម្ពុជានិងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថាននៃមហាអនុតំបន់មេគង្គ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងស្វាគមន៍ដល់ប្រតិភូរដ្ឋមន្រ្តីបរិស្ថានទាំងអស់ ដែលបានអញ្ជើញចូលរួម ហើយបានថ្លែងពីវឌ្ឍនភាពដែលប្រទេសទាំងអស់ក្នុងតំបន់ បានធ្វើក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន ដ៏មានសារៈសំខាន់នាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការការពារជីវចម្រុះ ការលើកកម្ពស់គុណភាពបរិស្ថាន និងការដោះស្រាយការប្រែប្រួលអាកាសធាតុ កំពុងត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ភ្លឺស្វាង។ មហាអនុតំបន់មេគង្គ បានប្រឈមមុខនឹងភាពស្មុគ ស្មាញជាច្រើន ដែលទាមទារមិនត្រឹមតែការបន្តការប្តេជ្ញាចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែមានកិច្ចសហប្រតិបត្តិការ និងភាពច្នៃប្រឌិត និងឆន្ទៈក្នុងការចែករំលែកអនាគតរបស់យើង និងរីកចម្រើនជាមួយគ្នា។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថាននៃមហាអនុតំបន់មេគង្គ GMS គឺជាវេទិកាកម្រិតខ្ពស់ដែលរដ្ឋមន្ត្រីបរិស្ថានមកពីបណ្តាប្រទេស GMS មករួមគ្នាដើម្បីពិភាក្សា និងសម្របសម្រួលយុទ្ធសាស្ត្រ និងគោលនយោបាយបរិស្ថានក្នុងតំបន់។ កិច្ចប្រជុំ មានគោល បំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបរិស្ថាននៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ។ រៀងរាល់បីឆ្នាំម្តង រដ្ឋមន្ត្រីបរិស្ថានមកពីប្រទេស GMS ចំនួនប្រាំមួយជួមប្រជុំគ្នាដើម្បីពិនិត្យមើលវឌ្ឍនភាព […]
- ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ៃលិន បើកវេទិកា សាធារណៈ ត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ៃលិន បានបើកវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ វេទិការសាធារណៈនេះ បានធ្វើឡើងនៅក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោមអធិបតីភាព លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ៃលិន។ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ៃលិន បានលើកឡើងថា វេទិកាសាធារណៈនេះ គឺជាឱកាសដ៏ល្អមួយ ដែលបង្កើន ភាពស្និទស្នាលរវាងរដ្ឋាភិបាល និងពុកម៉ែបងប្អូនប្រជាពលរដ្ឋ ហើយក៏ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងផ្តល់ឱកាសជូនដល់ពុកម៉ែ បងប្អូន លើកឡើងនូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈម ព្រមទាំងមតិយោបល់ ការទិទានកែលម្អ ទាក់ទងនឹងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ តាមរយៈរដ្ឋបាល ក្រុងប៉ៃលិន ដើម្បីពង្រឹងការអនុវត្តការផ្តល់ សេវាសាធារណៈ កាត់បន្ថយអំពើពុករលួយ ចំណុចអសកម្ម ដើម្បីបង្កើននូវការជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ ឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែង នៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមឆន្ទៈ និងប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ […]
- ភ្នាក់ងារ VERRA ផ្តល់ការបញ្ចេញឥណទានកាបូនសម្រាប់លក់នៅទីផ្សារអន្តរជាតិសម្រាប់គម្រោង REDD+តំបន់ជួរភ្នំក្រវាញខាងត្បូងឡើងវិញ ភ្នាក់ងារឥណទានកាបូន (VERRA) ដែលជាភ្នាក់អន្តរជាតិឯករាជ្យ មានសិទ្ធិក្នុងការចុះបញ្ជី (Registry) ផ្តល់សុពលភាព (Validation) ផ្តល់ការផ្ទៀងផ្ទាត់ (Verification) និងផ្តល់ការបញ្ចេញឥណទានកាបូនសម្រាប់លក់នៅទីផ្សារអន្តរជាតិ បានសម្រេចផ្អាកការលក់ឥណទានកាបូនតាំងពីដើមឆ្នាំ២០២៣។ បន្ទាប់ពីអាក់ខានរយៈពេលជាង១ឆ្នាំមកនេះ ភ្នាក់ងារឥណទានកាបូន (VERRA) បានប្រកាសនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ថា បានបញ្ចប់ការពិនិត្យសវនកម្មយ៉ាងម៉ត់ចត់នៃគម្រោង REDD+ តំបន់ជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ និងបានវាយតម្លៃថា គម្រោង REDD+តំបន់ជួរភ្នំក្រវាញខាងត្បូង ចាត់វិធានការចាំបាច់ដើម្បីគ្រប់គ្រងធនធានធម្មជាតិនិងការជួយដល់ជីវភាពសហគមន៍។ សូមបញ្ជាក់ថា ភ្នាក់ងារ VERRA បានសម្រេចលើកលែងការផ្អាកនៃការលក់ឥណទានកាបូនរបស់គម្រោងរេដបូកក្រវាញខាងត្បូង ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ជាច្រើន រួមទាំងសារព័ត៌មាន Mongabey ដែលធ្លាប់វាយប្រហារមកលើគម្រោងនេះ ក៏បានចុះផ្សាយអំពីភាពវិជ្ជមានរបស់គម្រោងដែលបានអនុវត្តកន្លងមកផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការសម្រេចចិត្តបើកការលក់កាបូនឡើងវិញរបស់គម្រោងនៅតំបន់ការពារធម្មជាតិនៃឧទ្យានជាតិជួរភ្នំក្រវាញនេះគឺជាការឆ្លុះបញ្ចាំងនូវលទ្ធផលដ៏ល្អប្រសើរ ដែលក្រសួងបរិស្ថាន ក្រោមការគាំទ្រពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាល និងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននាពេលកន្លងមក ដោយមានការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ប្រកបដោយជោគជ័យ មានជាអាទិ៍ (១)ការការពារព្រៃឈើបានល្អប្រសើរប្រកបដោយការអនុវត្តច្បាប់ដ៏ម៉ឺងមាត់ (២)ការលើកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិបានល្អប្រសើរជាលំដាប់ ប្រជាពលរដ្ឋមានជម្រើថ្មីមិនប៉ះពាល់ដល់ធនធានធម្មជាតិ តាមរយៈគោលនយោយលើកទឹកចិត្តផ្តល់ភាពកក់ក្តៅជូនសមរម្យ និង(៣)ការសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេស […]
- កិច្ចប្រជុំប្រាក់ឈ្នូលអប្បរ និងប្រជុំចុងក្រោយនៅថ្ងៃទី១៩ ខាងមុខ ខណៈការចរចារភាគីនិយោជកដំឡើងត្រឹម២ដុល្លារ (ភ្នំពេញ)៖ កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមា សំរាប់បុគ្គលិក កម្មករ ឆ្នំា២០២៤ លើកទី៤ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ភាគីនិយោជក សំត្រឹមរក្សាតម្លៃនៅដដែល ពោលគឺ២០៤ ដុល្លារ ឆ្នាំចាស់ ដំឡើង បន្ថែម២ ដុល្លារ ស្មើរនិង២០៦ ខណៈដែលនិយោជកក៏បានលើកពីហេតុពីភាពប្រគួតប្រជែង ក៏ដូចជា ប្រាក់ឈ្នួលអប្បបរមា នៅតាមបណ្តាប្រទេសផ្សេងៗទៀត ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ឲ្យដឹងថា សម្រាប់កិច្ចប្រជុំត្រីភាគី លើកទី៤ ក្នុងថ្ងៃនេះ ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅ មកនូវគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើរតួលេខកំណើនរបស់ខ្លួនចំនួន ៣ផ្សេងៗគ្នា គឺតួលេខកំណើន ៦ដុល្លារ, ៧ដុល្លារ និង១០ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្ន ២០៤ដុល្លារ។ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមា ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឲ្យដឹងថា ក្រោយឆ្លងកាត់កិច្ចប្រជុំជាលក្ខណៈត្រីភាគីផង ក៏ដូចជាលក្ខណៈផ្ទៃក្នុងរបស់ភាគីមួយៗផង គឺបានសម្រេចឯកភាព នឹងជួបប្រជុំគ្នាចុងក្រោយ នៅថ្ងៃទី១៩ […]
- កម្ពុជា និងឡាវ ប្តេជ្ញាចិត្តរួមឋគ្នាកាត់បន្ថយការបំពុលប្លាស្ទិក នៅតាមដងទន្លេមេគង្គ (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថានកម្ពុជា និងឯកឧត្តម Phouvong Luangxaysana អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ នៃប្រទេសឡាវ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នាពីការប្តេជ្ញាចិត្តលើវិស័យបរិស្ថាន និងកាត់បន្ថយការបំពុលដោយប្លាស្ទិក នៅតាមដងទន្លេមេគង្គ។ ការចុះ MoU នេះ បានធ្វើឡើងនៅក្នុងឱកាសដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើងក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា តាមរយៈការចុះហត្ថលេខារួមគ្នារវាងក្រសួងបរិស្ថានកម្ពុជា និងឡាវ នៅពេលនេះ គឺធ្វើយ៉ាងពង្រីកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឱ្យកាន់តែធំបន្ថែមទៀត ហើយឈានឆ្ពោះទៅទន្លេមេគង្គមួយដែលគ្មានប្លាស្ទិក។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា៖ «នេះជាជំហានដំបូង និងជាគោលដៅរបស់កម្ពុជា និងឡាវ ផងដែរ»បន្ទាប់ពីកម្ពុជាបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះមានសសរស្តម្ភ៣ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM