(ខេត្តកំពត,ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០)៖ ប្រជាពលរដ្ឋជាច្រើន នាក់មកពីឃុំផ្សេងៗគ្នាក្នុងស្រុកបន្ទាយមាស បាននាំគ្នាចុះដង ត្រី ពុលទឹកនៅក្នុងព្រែកទូកមាសរយៈពេល2ថ្ងៃជាប់ៗគ្នាគឺថ្ងៃទី27និងថ្ងៃទី28ខែកក្កដា2020នេះ។
តាមការអោយដឹងពីពលរដ្ឋមកពីភូមិចម្លងជ្រៃឃុំទូកមាសខាងលិចស្រុកបន្ទាយមាសបាននិយាយប្រាប់អោយដឹងថាត្រីនៅក្នុងព្រែកនេះចាប់ពុលកាលពីព្រឹកថ្ងៃទី27ខែកក្កដា2020។
ពលរដ្ឋរូបនេះបាននិយាយអះអាងថាខ្លួនមិនសូវហ៊ានចុះទៅក្នុងទឹកដងត្រីទេ ដោយសាតែទឹកនោះធំក្លិនស្អុយខ្លាំងពេកថែមទាំង រមាស់ទៀតផង។ពលរដ្ឋម្នាក់ទៀតមកពីភូមិព្រៃចេកឃុំទូកមាសខាងលិចកំពង់តែអង្គុយចាំដងត្រីពុលនៅក្នុងព្រែកនិយាយរៀបរាប់ថាពិតជាគួរអោយភ្ញាក់ផ្អើលមួយដែរកាលពីម្សិលមិញពលរដ្ឋជាច្រើននាក់បានចុះដងត្រីងាប់និងពុលនៅក្នុងព្រែកទូកមាសម្នាក់ៗបានត្រីរាប់រយគឺឡូ បរិភោគមិនអស់ថែមទាំងយកទៅលក់នៅទីប្រជុំជនទៀតផង។នៅរសៀលថ្ងៃទី28ខែកក្កដានេះពលរដ្ឋម្នាក់ទៀតបានដេញចាប់អណ្ដើកមួយក្បាលនោះមានទម្ងន់ប្រហែល20គឺឡូក្រាម។
លោកចាន់ រឹទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពតបាននិយាយប្រាប់អោយដឹងកាលពីរសៀលថ្ងៃទី28ខែកក្កដានេះថាលោកបានប្រាប់ទៅមន្ត្រីជលផលប្រចាំការនៅស្រុកកំពង់ត្រាចរួចហើយ ពាក់ពន្ធ័និងករណីត្រីពុលនៅឯស្រុកបន្ទាយមាសនេះ។
ចំណែកលោកប៉ោ វី អភិបាលរងស្រុកបន្ទាយមាសក៏បានថ្លែង ប្រាប់អោយដឹងនៅរសៀលថ្ងៃទី28ខែកក្កដានេះដែរថាដោយទំនប់ទឹកមួយនៅព្រែកទូកមាសបានបាក់ហូរចុះតាមដងព្រែកកាលពីព្រឹកថ្ងៃទី27ខែកក្កដា។
លោកប៉ោ-វីអភិបាលរងស្រុកបន្ទាយមាសបានបញ្ជាក់ថា ទឹកដែលបាក់ទំនប់ហូរទៅក្រោមនោះជាទឹកមានកាកសំណល់ស្អុយរលួយ ដោយសារក្រសួងធនធានទឹកបានទប់សាងសងទ្វារ ស្ទាក់ទឹកក្នុងព្រែកទូកមាស។
លោកប៉ោ វីបានបញ្ជាក់បន្ថែមថា ដោយសារទឹកដែលកខ្វក់នេះហូរចូលទៅក្នុងព្រែកធ្វើឲ្យត្រីពុល និងងាប់ពុំមានបញ្ហាអ្វីនោះទេ។
លោកអះអាងថាបើមានភ្លៀងមួយ មេមកធ្វើអោយទឹកនោះបាត់ក្លិនត្រីក៏ឈប់ពុលនិងងាប់ដែរ៕
ដោយ៖ កែវ ឆាត(កែសម្រួលដោយ មណ្ឌល កែវ)
ពលរដ្ឋរស់នៅតាមដងព្រែកនាំគ្នាចុះដងត្រីពុលទឹកសំអុយហូរមកពីលើរយៈពេល2ថ្ងៃ(ខេត្តកំពត,ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០)៖ ប្រជាពលរដ្ឋជាច្រើន នាក់មកពីឃុំផ្សេងៗគ្នាក្នុងស្រុកបន្ទាយមាស បាននាំគ្នាចុះដង ត្រី ពុលទឹកនៅក្នុងព្រែកទូកមាសរយៈពេល2ថ្ងៃជាប់ៗគ្នាគឺថ្ងៃទី27និងថ្ងៃទី28ខែកក្កដា2020នេះ។តាមការអោយដឹងពីពលរដ្ឋមកពីភូមិចម្លងជ្រៃឃុំទូកមាសខាងលិចស្រុកបន្ទាយមាសបាននិយាយប្រាប់អោយដឹងថាត្រីនៅក្នុងព្រែកនេះចាប់ពុលកាលពីព្រឹកថ្ងៃទី27ខែកក្កដា2020។ពលរដ្ឋរូបនេះបាននិយាយអះអាងថាខ្លួនមិនសូវហ៊ានចុះទៅក្នុងទឹកដងត្រីទេ ដោយសាតែទឹកនោះធំក្លិនស្អុយខ្លាំងពេកថែមទាំង រមាស់ទៀតផង។ពលរដ្ឋម្នាក់ទៀតមកពីភូមិព្រៃចេកឃុំទូកមាសខាងលិចកំពង់តែអង្គុយចាំដងត្រីពុលនៅក្នុងព្រែកនិយាយរៀបរាប់ថាពិតជាគួរអោយភ្ញាក់ផ្អើលមួយដែរកាលពីម្សិលមិញពលរដ្ឋជាច្រើននាក់បានចុះដងត្រីងាប់និងពុលនៅក្នុងព្រែកទូកមាសម្នាក់ៗបានត្រីរាប់រយគឺឡូ បរិភោគមិនអស់ថែមទាំងយកទៅលក់នៅទីប្រជុំជនទៀតផង។នៅរសៀលថ្ងៃទី28ខែកក្កដានេះពលរដ្ឋម្នាក់ទៀតបានដេញចាប់អណ្ដើកមួយក្បាលនោះមានទម្ងន់ប្រហែល20គឺឡូក្រាម។លោកចាន់ រឹទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពតបាននិយាយប្រាប់អោយដឹងកាលពីរសៀលថ្ងៃទី28ខែកក្កដានេះថាលោកបានប្រាប់ទៅមន្ត្រីជលផលប្រចាំការនៅស្រុកកំពង់ត្រាចរួចហើយ ពាក់ពន្ធ័និងករណីត្រីពុលនៅឯស្រុកបន្ទាយមាសនេះ។ចំណែកលោកប៉ោ វី អភិបាលរងស្រុកបន្ទាយមាសក៏បានថ្លែង ប្រាប់អោយដឹងនៅរសៀលថ្ងៃទី28ខែកក្កដានេះដែរថាដោយទំនប់ទឹកមួយនៅព្រែកទូកមាសបានបាក់ហូរចុះតាមដងព្រែកកាលពីព្រឹកថ្ងៃទី27ខែកក្កដា។លោកប៉ោ-វីអភិបាលរងស្រុកបន្ទាយមាសបានបញ្ជាក់ថា ទឹកដែលបាក់ទំនប់ហូរទៅក្រោមនោះជាទឹកមានកាកសំណល់ស្អុយរលួយ ដោយសារក្រសួងធនធានទឹកបានទប់សាងសងទ្វារ ស្ទាក់ទឹកក្នុងព្រែកទូកមាស។លោកប៉ោ វីបានបញ្ជាក់បន្ថែមថា ដោយសារទឹកដែលកខ្វក់នេះហូរចូលទៅក្នុងព្រែកធ្វើឲ្យត្រីពុលនិងងាប់ពុំមានបញ្ហាអ្វីនោះទេ។លោកអះអាងថាបើមានភ្លៀងមួយ មេមកធ្វើអោយទឹកនោះបាត់ក្លិនត្រីក៏ឈប់ពុលនិងងាប់ដែរ៕ ដោយ៖ កែវ ឆាត(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Tuesday, 28 July 2020





