នៅពេលដែលហែរចូលក្នុងមហារោងជ័យរួចហើយក្រុមគ្រូពេទ្យមណ្ឌលសុខភាពស្ដេចគង់ខាងត្បូងរួមទាំងមន្ត្រីក្រុមប្រឹក្សាឃុំ-មន្ត្រីនគរបាលបានចូលមកដល់រោងការ។
លោកស្រីជាវ៉ាន់ឌឿនប្រធានមណ្ឌលសុខភាពបានចុះពង្រឹងនិងណែនាំពីរបៀបលាងសម្អាតដៃដល់ភ្ញៀវអ្នកចូលរួមដែលមានតែក្រុមសាច់ញាតិខាងប្រុសនិងខាងស្រីប៉ុណ្ណោះ។
ខណៈពេលនោះកូនកម្លោះកូនក្រមុំមិនបានចុះជួបជាមួយគ្រូពេទ្យទេដោយសាតែកូនកម្លោះនៅភូមិស្នំគូ,ឃុំអង្គសុភី,ស្រុកកំពង់ត្រាចបានពិនិត្យសុខភាពរួចហើយខ្លាចកើតជំងឺកូវិដ19។
ដោយសារតែមិនសូវមានអ្នកចូលរួមច្រើនក្រុមគ្រូពេទ្យបានចែកម៉ាស់ដល់ក្រុមភ្លេងប្រពៃណីនិងលាងដៃដោយទឹកអាកុលការពារមេរោគកូវិដ19។
លោករត្ន័សារឿនភេទប្រុសអាយុ58ឆ្នាំត្រូវជាឪពុកកូនក្រមុំបាននិយាយប្រាប់អោយដឹងថាការកូនស្រីគាត់ថ្ងៃនេះបានហៅភ្ញៀវអោយចូលរួមក្នុងមង្គលការបានចំនួន40តុតែមិនមានភ្ញៀវមកចូលរួមពិសារភោជនាអាហានៅពេលល្ងាចនេះ ព្រោះភ្ញៀវគេខ្លាចឆ្លងជំងឺកូវីដ១៩។
ទោះជាបែបណារោងការផ្សេងៗទៀតបានលើកពេលនិងរំសាយខ្លះព្រោះបើបន្តធ្វើពិធីមង្គលការអាចនិងខាតបង់ដោយសាតែភ្ញៀវមិនចូលរួម។
កំពត៖ពិធីមង្គលការមួយត្រូវបានក្រុមគ្រូពេទ្យចុះមកចែកម៉ាស់និងលាងដៃអ្នកចូលរួមពិធីមង្គលការមួយដែលបានរៀបចំឡើងនៅព្រឹកទី5ខែមេសា2020នៅក្នុងភូមិឬស្សីជួរ,ឃុំស្ដេចគង់ខាងត្បូង,ស្រុកបន្ទាយមាស,ខេត្តកំពត។ នៅពេលដែលហែរចូលក្នុងមហារោងជ័យរួចហើយក្រុមគ្រូពេទ្យមណ្ឌលសុខភាពស្ដេចគង់ខាងត្បូងរួមទាំងមន្ត្រីក្រុមប្រឹក្សាឃុំ-មន្ត្រីនគរបាលបានចូលមកដល់រោងការ។លោកស្រីជាវ៉ាន់ឌឿនប្រធានមណ្ឌលសុខភាពបានចុះពង្រឹងនិងណែនាំពីរបៀបលាងសម្អាតដៃដល់ភ្ញៀវអ្នកចូលរួមដែលមានតែក្រុមសាច់ញាតិខាងប្រុសនិងខាងស្រីប៉ុណ្ណោះ។ខណៈពេលនោះកូនកម្លោះកូនក្រមុំមិនបានចុះជួបជាមួយគ្រូពេទ្យទេដោយសាតែកូនកម្លោះនៅភូមិស្នំគូ,ឃុំអង្គសុភី,ស្រុកកំពង់ត្រាចបានពិនិត្យសុខភាពរួចហើយខ្លាចកើតជំងឺកូវិដ19។ដោយសារតែមិនសូវមានអ្នកចូលរួមច្រើនក្រុមគ្រូពេទ្យបានចែកម៉ាស់ដល់ក្រុមភ្លេងប្រពៃណីនិងលាងដៃដោយទឹកអាកុលការពារមេរោគកូវិដ19។លោករត្ន័សារឿនភេទប្រុសអាយុ58ឆ្នាំត្រូវជាឪពុកកូនក្រមុំបាននិយាយប្រាប់អោយដឹងថាការកូនស្រីគាត់ថ្ងៃនេះបានហៅភ្ញៀវអោយចូលរួមក្នុងមង្គលការបានចំនួន40តុតែមិនមានភ្ញៀវមកចូលរួមពិសារភោជនាអាហានៅពេលល្ងាចនេះ ព្រោះភ្ញៀវគេខ្លាចឆ្លងជំងឺកូវីដ១៩។ទោះជាបែបណារោងការផ្សេងៗទៀតបានលើកពេលនិងរំសាយខ្លះព្រោះបើបន្តធ្វើពិធីមង្គលការអាចនិងខាតបង់ដោយសាតែភ្ញៀវមិនចូលរួម។ កែវ ឆាត
Posted by SEATV News 24 Hours on Sunday, 5 April 2020





