ខេត្តប៉ៃលិន,ថ្ងៃទី២៤ ខែមេសា ២០២០៖ រយៈពេលបីថ្ងៃជាប់គ្នាចាប់ថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា នេះ មន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិន បានសហការជាមួយសមត្ថកិច្ចចម្រុះខេត្ត បន្តចុះពង្រឹង និងត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសយានយន្ត និងប័ណ្ណបើកបរ ចំពោះរថយន្តគ្រប់ប្រភេទ ដែលបើកបរលើផ្លូវសាធារណៈ ក្នុងខេត្តប៉ៃលិន ក្នុងគោលបំណង ដើម្បីឲ្យអ្នកបើកបរយានយន្តទាំងនោះ គោរពច្បាប់ចរាចរណ៍ មិនមែនចង់បានថវិកា ដែលបានមក ពីការផាកពិនយ័នោះទេ នេះបើតាមការបញ្ជាក់ ពីសមត្ថកិច្ចជំនាញ ប្រចាំគោលដៅត្រួតពិនិត្យ បានប្រាប់អ្នកយកព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។
លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទថា៖ ក្រុមការងារ បន្តចុះត្រួតពិនិត្យយានយន្ត ជាប្រចាំនៅតាមដងផ្លូវនាពេលនេះ ក្នុងគោលបំណង ឲ្យអ្នកបើកបរយានយន្តទាំងឡាយ ចូលរួមគោរពច្បាប់ចរាចរណ៍ ហើយបើយើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នោះពិតជាធ្វើអោយយើង ទទួលបាននូវសេចក្តីសុខ ដល់ខ្លួន ដល់ក្រុមគ្រួសារ ក៏ដូចជាអ្នកដទៃផងដែរ។
ប៉ុន្តែបើយើងមិនគោរពច្បាប់ចរាចរណ៍ទេនោះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យ ទៅតាមច្បាប់ បណ្តាលឲ្យយើងខាតបង់ថវិកា ពេលខ្លះក៏អាចប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃជាក់ជាមិនខាន។
លោកប្រធានមន្ទីរបន្តថា៖ ការចុះត្រួតពិនិត្យរឹតបន្តឹងនេះ មានគោលបំណងការពារទ្រព្យសម្បត្តិសាធារណៈដូចជា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ថ្នល់ ស្ពាន) ឱ្យបានស្ថិតស្ថេរ គង់វង់ រឹងមាំប្រើប្រាស់ជាប់ បានយូរអង្វែងតាម អាយុកាល ស្របតាមស្តង់ដារបច្ចេកទេសសាងសង់កំណត់ ក៏ដូចជា ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះ
គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ឱ្យចូលរួមអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធដោយស្មារតី រួមសហការ និងការទទួលខុសត្រូវខ្ពស់។
លោកប្រធាន ក៏បានបញ្ជាក់ដែរថា ទោះជាច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្ត និងធ្វើការរឹតបន្តឹង ដោយកម្លាំងសមត្ថកិច្ចចម្រុះ ត្រួតពិនិត្យនៅតាមដងផ្លូវនានា យ៉ាងណាក្តី ក៏គេសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើន នៅតែមិនគោរពច្បាប់។
ក្នុងនោះ នៅតែបើកបររថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកជញ្ជូនសំពីងសំពោងដឹកលើសទម្ងន់ គ្មានប័ណ្ណបើកបរ ក៏ដូចជាយានយន្ត ពុំមានឯកសារគ្រប់គ្រាន់ជាដើម។
ជាមួយគ្នានេះលោក ក៏អំពាវនាវ ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ដើម្បីរួមចំណែក ក្នុងយុទ្ធនាការ នៃការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់ក្រសួងមហាផ្ទៃ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត និងប័ណ្ណបើកបរ ចំពោះរថយន្តគ្រប់ប្រភេទ ដែលបើកបរលើផ្លូវសាធារណៈខេត្តប៉ៃលិន,ថ្ងៃទី២៤ ខែមេសា ២០២០៖ រយៈពេលបីថ្ងៃជាប់គ្នាចាប់ថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា នេះ មន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិន បានសហការជាមួយសមត្ថកិច្ចចម្រុះខេត្ត បន្តចុះពង្រឹង និងត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសយានយន្ត និងប័ណ្ណបើកបរ ចំពោះរថយន្តគ្រប់ប្រភេទ ដែលបើកបរលើផ្លូវសាធារណៈ ក្នុងខេត្តប៉ៃលិន ក្នុងគោលបំណង ដើម្បីឲ្យអ្នកបើកបរយានយន្តទាំងនោះ គោរពច្បាប់ចរាចរណ៍ មិនមែនចង់បានថវិកា ដែលបានមក ពីការផាកពិនយ័នោះទេ នេះបើតាមការបញ្ជាក់ ពីសមត្ថកិច្ចជំនាញ ប្រចាំគោលដៅត្រួតពិនិត្យ បានប្រាប់អ្នកយកព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទថា៖ ក្រុមការងារ បន្តចុះត្រួតពិនិត្យយានយន្ត ជាប្រចាំនៅតាមដងផ្លូវនាពេលនេះ ក្នុងគោលបំណង ឲ្យអ្នកបើកបរយានយន្តទាំងឡាយ ចូលរួមគោរពច្បាប់ចរាចរណ៍ ហើយបើយើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នោះពិតជាធ្វើអោយយើង ទទួលបាននូវសេចក្តីសុខ ដល់ខ្លួន ដល់ក្រុមគ្រួសារ ក៏ដូចជាអ្នកដទៃផងដែរ។ ប៉ុន្តែបើយើងមិនគោរពច្បាប់ចរាចរណ៍ទេនោះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យ ទៅតាមច្បាប់ បណ្តាលឲ្យយើងខាតបង់ថវិកា ពេលខ្លះក៏អាចប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃជាក់ជាមិនខាន។ លោកប្រធានមន្ទីរបន្តថា៖ ការចុះត្រួតពិនិត្យរឹតបន្តឹងនេះ មានគោលបំណងការពារទ្រព្យសម្បត្តិសាធារណៈដូចជា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ថ្នល់ ស្ពាន) ឱ្យបានស្ថិតស្ថេរ គង់វង់ រឹងមាំប្រើប្រាស់ជាប់ បានយូរអង្វែងតាម អាយុកាល ស្របតាមស្តង់ដារបច្ចេកទេសសាងសង់កំណត់ ក៏ដូចជា ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ឱ្យចូលរួមអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធដោយស្មារតី រួមសហការ និងការទទួលខុសត្រូវខ្ពស់។ លោកប្រធាន ក៏បានបញ្ជាក់ដែរថា ទោះជាច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្ត និងធ្វើការរឹតបន្តឹង ដោយកម្លាំងសមត្ថកិច្ចចម្រុះ ត្រួតពិនិត្យនៅតាមដងផ្លូវនានា យ៉ាងណាក្តី ក៏គេសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើន នៅតែមិនគោរពច្បាប់។ ក្នុងនោះ នៅតែបើកបររថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកជញ្ជូនសំពីងសំពោងដឹកលើសទម្ងន់ គ្មានប័ណ្ណបើកបរ ក៏ដូចជាយានយន្ត ពុំមានឯកសារគ្រប់គ្រាន់ជាដើម។ ជាមួយគ្នានេះលោក ក៏អំពាវនាវ ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ដើម្បីរួមចំណែក ក្នុងយុទ្ធនាការ នៃការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់ក្រសួងមហាផ្ទៃ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕ដោយ៖ សេង សុវណ្ណារិទ្ធ
Posted by SEATV News 24 Hours on Thursday, 23 April 2020





