(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០)៖ ករណីបើកបរលើសល្បឿនកំណត់ ក្នុងស្ថានភាពស្រវឹង និងមិនចេះអធ្យាស្រ័យគ្នា រថយន្តពីរគ្រឿងបុកគ្នាផ្ទុះពោងចេញក្រៅ ខ្ទាតទៅបុករថយន្តមួយគ្រឿងទៀត បង្កការភ្ញាក់ផ្អើល តែមិនមានអ្នកណាម្នាក់រងរបួស។
ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២០ លើផ្លូវជាតិលេខ៥ ខាងលិចសាលាក្រុងប៉ោយប៉ែតប្រហែល២០០ម៉ែត្រ។
ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា ពេលកើតហេតុរថយន្តម៉ាកឆ្លាម ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ2C-8626 បើកបរពីលិចទៅកើត ក្នុងស្ថានភាពស្រវឹង បានទៅបុកជា មួយរថយន្តដែលបើកបរបញ្ច្រាស់ទិសគ្នា ម៉ាកតូកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-4263 ដែលបម្រុងឡើងវ៉ារថយន្តធំបណ្តាលឲ្យរថយន្តទាំងពីរបើកកង់ និងបាក់យ៉ាន់ ខូចចង្កូតម្ខាងដូចគ្នា ចំណែករថយន្តឆ្លាមថែមបែកពងទាំងពីរ និងបែកកញ្ចក់ ខ្ទាតទៅប៉ះរថយន្តម៉ាក ម៉នីងង(morning)ពាក់ស្លាកលេខ ភ្នំពេញ2AX-6507 មួយគ្រឿងទៀតបណ្តាលឲ្យរលាត់ថ្នាំទ្វារខាងឆ្វេង។
តែហេតុការណ៍នេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសឡើយ។
លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលការងារចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពេលកើតហេតុ ភាគីទាំងបីបានស្រុះស្រួលគ្នា ដោយរថយន្តម៉ាកតាកូម៉ា សុំយកទៅធ្វើដោយខ្លួនឯង ចំណែករថយន្តឆ្លាមត្រូវសងថ្លៃជួសជុលជូនរថយន្តម៉នីង(morning) ដើម្បីបញ្ចប់រឿង៕
នីម វណ្ណា
រថយន្តពីរគ្រឿងបុកគ្នាផ្ទុះពោងចេញក្រៅ តែគ្មានអ្នករងរបួស នៅក្រុងប៉ោយប៉ែត(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០)៖ ករណីបើកបរលើសល្បឿនកំណត់ ក្នុងស្ថានភាពស្រវឹង និងមិនចេះអធ្យាស្រ័យគ្នា រថយន្តពីរគ្រឿងបុកគ្នាផ្ទុះពោងចេញក្រៅ ខ្ទាតទៅបុករថយន្តមួយគ្រឿងទៀត បង្កការភ្ញាក់ផ្អើល តែមិនមានអ្នកណាម្នាក់រងរបួស។ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២០ លើផ្លូវជាតិលេខ៥ ខាងលិចសាលាក្រុងប៉ោយប៉ែតប្រហែល២០០ម៉ែត្រ។ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា ពេលកើតហេតុរថយន្តម៉ាកឆ្លាម ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ2C-8626 បើកបរពីលិចទៅកើត ក្នុងស្ថានភាពស្រវឹង បានទៅបុកជា មួយរថយន្តដែលបើកបរបញ្ច្រាស់ទិសគ្នា ម៉ាកតូកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-4263 ដែលបម្រុងឡើងវ៉ារថយន្តធំបណ្តាលឲ្យរថយន្តទាំងពីរបើកកង់ និងបាក់យ៉ាន់ ខូចចង្កូតម្ខាងដូចគ្នា ចំណែករថយន្តឆ្លាមថែមបែកពងទាំងពីរ និងបែកកញ្ចក់ ខ្ទាតទៅប៉ះរថយន្តម៉ាក ម៉នីងង(morning)ពាក់ស្លាកលេខ ភ្នំពេញ2AX-6507 មួយគ្រឿងទៀតបណ្តាលឲ្យរលាត់ថ្នាំទ្វារខាងឆ្វេង។ តែហេតុការណ៍នេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសឡើយ។លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលការងារចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពេលកើតហេតុ ភាគីទាំងបីបានស្រុះស្រួលគ្នា ដោយរថយន្តម៉ាកតាកូម៉ា សុំយកទៅធ្វើដោយខ្លួនឯង ចំណែករថយន្តឆ្លាមត្រូវសងថ្លៃជួសជុលជូនរថយន្តម៉នីង(morning) ដើម្បីបញ្ចប់រឿង៕ នីម វណ្ណា
Posted by SEATV News 24 Hours on Sunday, 5 July 2020





