
ខេត្តកំពង់ចាម: ឯកឧត្តមអ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមរួមនិងអភិបាលរងខេត្តព្រមទាំងលោកប្រធានមន្ទីរសុខាភិបាលខេត្តនាល្ងាចថ្ងៃទី២៤មីនា ២០២០បានជូនដំណើរភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ក្នុងនោះ៣០នាក់ត្រូវធ្វើដំណើរតាមនាវានិង ២៣នាក់ តាមរថយន្តក្រុងមកកាន់រាជធានីភ្នំពេញនឹងបន្តតាមជើងហោះហើរត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។
ចំពោះអ្នកដែលបានធ្វើតេស្តរកឃើញមានcovid-19 ចំនួន៤នាក់ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាមដាក់ក្នុងបន្ទប់ដាច់ដោយឡែក។
មន្ត្រីសាលាខេត្តកំពង់ចាមឲ្យដឹងថា ក្រសួងសុខាភិបាល បានធ្វើតេស្តរកឃើញអ្នកមានផ្ទុកcovid-19ដំបូងតែម្នាក់លើស្ត្រីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំនិងបន្តបន្ទាប់មកទៀតបានរកឃើញកើនដល់ចំនួន៧នាក់រួមទាំងលើកក្រោយនេះ ។
តែក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យស្ត្រីវ័យ ៦៥ឆ្នាំនោះបានជាសះ ស្បើយ។
គួររំលឹកថា: កាលព្រឹកថ្ងៃទី ២៣មីនា ២០២០ មន្ទីរសុខាភិបាលខេត្តក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល បានយកសំណាកចំនួន៥៧នាក់ជាលើកទី២ ដើម្បីទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងករណីអវិជ្ជមាន ពួកគាត់និងបានអញ្ជើញវិលត្រឡប់ទៅកាន់ប្រទេស
រៀងៗខ្លួនវិញ។
មន្ត្រីរដ្ឋបាលសាលាខេត្តបានបញ្ជាក់ឲ្យដឹងថាតាមរយៈការយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញជាលើកទី២ក្នុងចំណោមអ្នកទេស ចរនៅលើនាវាចំនួន៥៧នាក់រកឃើញមានអ្នកផ្ទុកCovid-19 ចំនួន៤នាក់ក្នុងនោះមានជនជាតិអាមេរិកាំង ២នាក់និងអង់គ្លេស២នាក់ត្រូវបានបញ្ជូនមកសំរាកនៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ។
ចំពោះភ្ញៀវបរទេសដទៃទៀតដែលមានសុខភាពល្អមិនមានជំងឺត្រូវបានឯកឧត្តមអភិបាលខេត្តរួមនឹងអភិបាលរងខេត្តមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតបានជូនដំណើរពួកគាត់ដែលធ្វើឲ្យម្នាក់ៗមានទឹកចិត្តសប្បាយរីករាយគ្រប់ៗគ្នាក្នុងការទៅជួបជុំក្រុមគ្រួសារនៅប្រទេសរៀងៗខ្លួនវិញ៕
អភិបាលខេត្តកំពង់ចាម និងសហការីជូនដំណើរភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៥៣នាក់ឡើងរថយន្តនឹងឡើងនាវាទេសចរណ៍ដើម្បីត្រឡប់ទៅមាតុភូមិវិញខេត្តកំពង់ចាម: ឯកឧត្តមអ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមរួមនិងអភិបាលរងខេត្តព្រមទាំងលោកប្រធានមន្ទីរសុខាភិបាលខេត្តនាល្ងាចថ្ងៃទី២៤មីនា ២០២០បានជូនដំណើរភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ក្នុងនោះ៣០នាក់ត្រូវធ្វើដំណើរតាមនាវានិង ២៣នាក់ តាមរថយន្តក្រុងមកកាន់រាជធានីភ្នំពេញនឹងបន្តតាមជើងហោះហើរត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។ ចំពោះអ្នកដែលបានធ្វើតេស្តរកឃើញមានcovid-19 ចំនួន៤នាក់ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាមដាក់ក្នុងបន្ទប់ដាច់ដោយឡែក។មន្ត្រីសាលាខេត្តកំពង់ចាមឲ្យដឹងថា ក្រសួងសុខាភិបាល បានធ្វើតេស្តរកឃើញអ្នកមានផ្ទុកcovid-19ដំបូងតែម្នាក់លើស្ត្រីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំនិងបន្តបន្ទាប់មកទៀតបានរកឃើញកើនដល់ចំនួន៧នាក់រួមទាំងលើកក្រោយនេះ ។តែក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យស្ត្រីវ័យ ៦៥ឆ្នាំនោះបានជាសះ ស្បើយ។គួររំលឹកថា: កាលព្រឹកថ្ងៃទី ២៣មីនា ២០២០ មន្ទីរសុខាភិបាលខេត្តក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល បានយកសំណាកចំនួន៥៧នាក់ជាលើកទី២ ដើម្បីទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងករណីអវិជ្ជមាន ពួកគាត់និងបានអញ្ជើញវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញ។មន្ត្រីរដ្ឋបាលសាលាខេត្តបានបញ្ជាក់ឲ្យដឹងថាតាមរយៈការយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញជាលើកទី២ក្នុងចំណោមអ្នកទេស ចរនៅលើនាវាចំនួន៥៧នាក់រកឃើញមានអ្នកផ្ទុកCovid-19 ចំនួន៤នាក់ក្នុងនោះមានជនជាតិអាមេរិកាំង ២នាក់និងអង់គ្លេស២នាក់ត្រូវបានបញ្ជូនមកសំរាកនៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ។ ចំពោះភ្ញៀវបរទេសដទៃទៀតដែលមានសុខភាពល្អមិនមានជំងឺត្រូវបានឯកឧត្តមអភិបាលខេត្តរួមនឹងអភិបាលរងខេត្តមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតបានជូនដំណើរពួកគាត់ដែលធ្វើឲ្យម្នាក់ៗមានទឹកចិត្តសប្បាយរីករាយគ្រប់ៗគ្នាក្នុងការទៅជួបជុំក្រុមគ្រួសារនៅប្រទេសរៀងៗខ្លួនវិញ៕ ចាន់ ថេត
Posted by SEATV News 24 Hours on Tuesday, 24 March 2020