បាត់ដំបង៖ពលករខ្មែរជាង ១ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃមកស្រុកកំណើតនិងមួយចំនួនស្ម័គ្រចិត្តដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគ្រួសារនិងសហគមន៍ចំនួន១៤ថ្ងៃ ខណៈដែលអាជ្ញាធរថៃសម្រេចបិទច្រកព្រំដែនជាប់ខេត្តបាត់ដំបងក្នុងឡុងខែមិនាឆ្នាំ២០២០រហូតដល់ថ្ងៃទី៥ខែមេសាឆ្នាំ២០២០។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងនិងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងថា ក្រៅពីការពិនិត្យសុខភាពនៅតាមច្រកព្រំដែន ដែលពួកគាត់បានចេញមក។អាជ្ញាធរខេត្ត បានចុះទៅតាមខ្នងផ្ទះរបស់ពួកគាត់អប់រំបន្ថែម ចំពោះពលករខ្មែរទាំងអស់នោះពីការបង្ការមិនឲ្យឆ្លងជំងឺកូវីដ១៩ ។
ក្រោយពីបានយល់ដឹងពីការបង្ការនិងមិនឲ្យមានការរីករាលដាលជំងឺកូវីដ១៩ មានពលករខ្មែរនៅតាមស្រុកខ្លះមានចំនួន ៣០នាក់ បានសម្រេចដាក់ខ្លួនឯងនៅដាច់ដោយឡែក និងមានពលករខ្លះទៀតដែលទើបមកពីប្រទេសថៃ បានសរសេរអក្សរដាក់នៅមុខផ្ទះ ថាពួកគាត់ឬគ្រួសាររបស់ពួកគាត់ ទើបមកពីប្រទេសថៃ ដែលបញ្ហានេះ កាន់តែធ្វើឲ្យអាជ្ញាធរឬមន្ត្រីសុខាភិបាល ងាយស្រួលចុះទៅសួរសុខទុក្ខពួកគាត់ ក៏ដូចជាអនុវត្តយន្តការការពារ មិនឲ្យមានការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។
គួរបញ្ជាក់ផងដែរថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថានៅខេត្តបាត់ដំបងក្នុងចំណោមពលរដ្ឋខ្មែរឆ្លងជំងឺកូវីដ១៩ មានចំនួន៨នាក់ (ស្រី២នាក់) ក្នុងនោះមានចំនួន ៤នាក់ (ស្រីម្នាក់) បានជាសះស្បើយនិងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ខណៈដែលអ្នកជំងឺ ៤នាក់ទៀត គឺមានសុខភាពល្អ ៕
ពលករខ្មែរជាង ១ម៉ឺននាក់ ទើបត្រឡប់មកពីថៃនិងមួយចំនួនស្ម័គ្រចិត្តដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគ្រួសារនិងសហគមន៍ចំនួន១៤ថ្ងៃ នៅខេត្តបាត់ដំបងបាត់ដំបង៖ពលករខ្មែរជាង ១ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃមកស្រុកកំណើតនិងមួយចំនួនស្ម័គ្រចិត្តដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគ្រួសារនិងសហគមន៍ចំនួន១៤ថ្ងៃ ខណៈដែលអាជ្ញាធរថៃសម្រេចបិទច្រកព្រំដែនជាប់ខេត្តបាត់ដំបងក្នុងឡុងខែមិនាឆ្នាំ២០២០រហូតដល់ថ្ងៃទី៥ខែមេសាឆ្នាំ២០២០។លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងនិងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងថា ក្រៅពីការពិនិត្យសុខភាពនៅតាមច្រកព្រំដែន ដែលពួកគាត់បានចេញមក។អាជ្ញាធរខេត្ត បានចុះទៅតាមខ្នងផ្ទះរបស់ពួកគាត់អប់រំបន្ថែម ចំពោះពលករខ្មែរទាំងអស់នោះពីការបង្ការមិនឲ្យឆ្លងជំងឺកូវីដ១៩ ។ក្រោយពីបានយល់ដឹងពីការបង្ការនិងមិនឲ្យមានការរីករាលដាលជំងឺកូវីដ១៩ មានពលករខ្មែរនៅតាមស្រុកខ្លះមានចំនួន ៣០នាក់ បានសម្រេចដាក់ខ្លួនឯងនៅដាច់ដោយឡែក និងមានពលករខ្លះទៀតដែលទើបមកពីប្រទេសថៃ បានសរសេរអក្សរដាក់នៅមុខផ្ទះ ថាពួកគាត់ឬគ្រួសាររបស់ពួកគាត់ ទើបមកពីប្រទេសថៃ ដែលបញ្ហានេះ កាន់តែធ្វើឲ្យអាជ្ញាធរឬមន្ត្រីសុខាភិបាល ងាយស្រួលចុះទៅសួរសុខទុក្ខពួកគាត់ ក៏ដូចជាអនុវត្តយន្តការការពារ មិនឲ្យមានការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។គួរបញ្ជាក់ផងដែរថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថានៅខេត្តបាត់ដំបងក្នុងចំណោមពលរដ្ឋខ្មែរឆ្លងជំងឺកូវីដ១៩ មានចំនួន៨នាក់ (ស្រី២នាក់) ក្នុងនោះមានចំនួន ៤នាក់ (ស្រីម្នាក់) បានជាសះស្បើយនិងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ខណៈដែលអ្នកជំងឺ ៤នាក់ទៀត គឺមានសុខភាពល្អ ៕ដោយៈអ៊ុងសារុំ
Posted by SEATV News 24 Hours on Sunday, 5 April 2020





