ខេត្តស្វាយរៀង៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០២០ ថា ជនជាតិចិនដែលសមត្ថកិច្ចឃាត់មកសាកសួរនៅសាលាក្រុងបាវិតនោះសរុបចំនួន១៧៤នាក់ហើយយើងបានយកពួកគាត់ទៅនៅសណ្ឋាគារមួយកន្លែងស្ថិតនៅក្នុងទីក្រុងបាវិត ។សណ្ឋាគារនោះឈ្មោះថា “អ៊ឹម ម៉ីហៀង” មានចំនួន៥២បន្ទប់ ដោយរៀបចំនិងប្រើប្រាស់ជាទីកន្លែងរក្សាទុកប្រជាជនចិនចំនួន១៧៤នាក់។
ក្នុងនោះមានស្រ្តីចំនួន៣៧នាក់ ឲ្យនៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួលដល់អាជ្ញាធរសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាលជម្ងឺ(COVID-19) ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ មីនា ២០២០ មានជនជាជនជាតិចិនមួយក្រុមបានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុចខាងមុខសណ្ឋាគារ និងកាស៊ីណូជិត ច្រកទ្វារព្រំដែនអន្តរជាតិបាវិតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចក្រុងបាវិតយ៉ាងខ្លាំង។
អភិបាលក្រុងបាវិតបានប្រាប់អ្នកសារព័ត៌មានដឹងនៅយប់ថ្ងៃទី២៤ថា រថយន្តនេះធ្វើដំណើរមកពីទិសខាងលិចតាមផ្លូវជាតិលេខ១មកចុះនៅមុខសណ្ឋាគារ និងកាស៊ីណូក្នុងក្រុងបាវិត គោលបំណង ចូលស្នាក់នៅក្នុងសណ្ឋាគារ និងតាមកាស៊ីណូ។ប៉ុន្តែ ម្ចាស់សណ្ឋាគារ និង កាស៊ីណូ មិនអនុញ្ញាតហើយបានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ។
លោក អភិបាលក្រុង បន្ត ទៀតថា នៅព្រឹកថ្ងៃ ទី ២៥ មី នាឆ្នាំ ២០២០ សមត្ថកិច្ចនគរបាល អន្តោប្រវេសន្ត៍ស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយមន្ត្រី សុខាភិបាលពិនិត្យ និង ធ្វើចត្តាឡីសក័ តែពុំទាន់រកឃើញមានសញ្ញាអ្វីគួរឲ្យសង្ស័យពាក់ព័ន្ធករណីវីរុសកូវីដ-១៩ទេ។
បច្ចុប្បន្ន,សមត្ថកិច្ចនោះយាមកាមដោយដាក់ខ្សែពទ្ធ័ជុំវិញបរិវេណទីតាំងទាំងបីចម្ងាយ ៣០ ម៉ែត្រពីរបង ។
ហើយខាងមន្ទីរក៏បានយកវត្ថុវិភាគទៅវិទ្យាស្ថានប៉ាស្ទ័រនៅរាជធានីភ្នំពេញរង់ចាំលទ្ធផលបន្តទៀត៕
សមត្ថកិច្ចយកជនជាតិចិនជិត200នាក់ដាក់សណ្ឋាគារមួយកន្លែងនិងស្នាក់នៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួលដល់អាជ្ញាធរសុខាភិបាលពិនិត្យ តាមដានបន្ត ។ខេត្តស្វាយរៀង៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០២០ ថា ជនជាតិចិនដែលសមត្ថកិច្ចឃាត់មកសាកសួរនៅសាលាក្រុងបាវិតនោះសរុបចំនួន១៧៤នាក់ហើយយើងបានយកពួកគាត់ទៅនៅសណ្ឋាគារមួយកន្លែងស្ថិតនៅក្នុងទីក្រុងបាវិត ។សណ្ឋាគារនោះឈ្មោះថា “អ៊ឹម ម៉ីហៀង” មានចំនួន៥២បន្ទប់ ដោយរៀបចំនិងប្រើប្រាស់ជាទីកន្លែងរក្សាទុកប្រជាជនចិនចំនួន១៧៤នាក់។ ក្នុងនោះមានស្រ្តីចំនួន៣៧នាក់ ឲ្យនៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួលដល់អាជ្ញាធរសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាលជម្ងឺ(COVID-19) ។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ មីនា ២០២០ មានជនជាជនជាតិចិនមួយក្រុមបានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុចខាងមុខសណ្ឋាគារ និងកាស៊ីណូជិត ច្រកទ្វារព្រំដែនអន្តរជាតិបាវិតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចក្រុងបាវិតយ៉ាងខ្លាំង។អភិបាលក្រុងបាវិតបានប្រាប់អ្នកសារព័ត៌មានដឹងនៅយប់ថ្ងៃទី២៤ថា រថយន្តនេះធ្វើដំណើរមកពីទិសខាងលិចតាមផ្លូវជាតិលេខ១មកចុះនៅមុខសណ្ឋាគារ និងកាស៊ីណូក្នុងក្រុងបាវិត គោលបំណង ចូលស្នាក់នៅក្នុងសណ្ឋាគារ និងតាមកាស៊ីណូ។ប៉ុន្តែ ម្ចាស់សណ្ឋាគារ និង កាស៊ីណូ មិនអនុញ្ញាតហើយបានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ។លោក អភិបាលក្រុង បន្ត ទៀតថា នៅព្រឹកថ្ងៃ ទី ២៥ មី នាឆ្នាំ ២០២០ សមត្ថកិច្ចនគរបាល អន្តោប្រវេសន្ត៍ស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយមន្ត្រី សុខាភិបាលពិនិត្យ និង ធ្វើចត្តាឡីសក័ តែពុំទាន់រកឃើញមានសញ្ញាអ្វីគួរឲ្យសង្ស័យពាក់ព័ន្ធករណីវីរុសកូវីដ-១៩ទេ។បច្ចុប្បន្ន,សមត្ថកិច្ចនោះយាមកាមដោយដាក់ខ្សែពទ្ធ័ជុំវិញបរិវេណទីតាំងទាំងបីចម្ងាយ ៣០ ម៉ែត្រពីរបង ។ហើយខាងមន្ទីរក៏បានយកវត្ថុវិភាគទៅវិទ្យាស្ថានប៉ាស្ទ័រនៅរាជធានីភ្នំពេញរង់ចាំលទ្ធផលបន្តទៀត៕ ព្រហ្ម សាវ៉េត
Posted by SEATV News 24 Hours on Thursday, 26 March 2020





