ខេត្តកំពង់ស្ពឺ ៖ (ព័ត៌មានបឋម) មនុស្សម្នាក់បានកៀបស្លាប់ក្នុងរថយន្ត និង០៤នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ និងច្រើនអ្នកទៀតក៏របួសដែរ ដោយសារតែរថយន្តសណ្តោងទូកុងតឺន័រ បុករះរថយន្តជាច្រើនគ្រឿង កាលពីវេលាម៉ោង០២ និង២៥នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ១០៤ ទៅលេខ១០៥ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
លោកសែម វុឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រែងត្រយឹង និយាយអោដឹងតាមទូរសព្ទ័ថា មានរថយន្តសណ្តោងកុងតឺន័របានបើកលឿន បុករថយន្តរះបន្តគ្នា ជាច្រើនគ្រឿង បណ្តាលអោយស្លាប់មនុស្សម្នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្ដសញ្ញាណ) និងរងរបួសធ្ងន់ធ្ងរចំនួន០៤នាក់ និងរបួសស្រាលច្រើនទៀត (នៅកន្លែងកើតហេតុ) ខូចខាតរថយន្ដអស់ជាច្រើនគ្រឿង។
ចំពោះសព និងមនុស្សរងរបួស នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះឡើយ ខណៈដែលអ្នករងរបួស កំពុងតែដឹកយកទៅសង្គ្រោះហើយ៕ អ៊ុ ណូន






