មេដឹកនាំក្នុងតំបន់ហ្សកហ្ស៊ី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា រុស្ស៊ីនឹងបង្កើតមូលដ្ឋានទ័ពជើងទឹកក្នុងតំបន់ផ្តាច់ខ្លួនហ្សកហ្ស៊ីនៃតំបន់អាប់ខាហ៊្សី។
លោក Aslan Bzhania (អាស្លាន់ បាហ្សានា) បានប្រាប់កាសែត អ៊ីស ស្វេស ធា ថាតំបន់ដែលគាំទ្រដោយទីក្រុងមូស្គូរបស់គាត់ឆាប់ៗនេះនឹងរៀបចំ “ចំណុ ចដាក់ពង្រាយអចិន្ត្រៃយ៍” សម្រាប់ប្រទេសរុស្ស៊ីនៅលើឆ្នេរសមុទ្រខ្មៅ។
វិមានក្រឹមឡាំង បានបដិសេធមិនធ្វើអត្ថាធិប្បាយលើកិច្ចព្រមព្រៀង ដែលត្រូវបានចោទប្រកាន់នោះទេ។ ចំណែកឯក្រសួងការ បរទេសហ្សកហ្ស៊ី បាននិយាយថា វាជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ហ្សកហ្ស៊ី។
លោក បាហ្សានា បាននិយាយថា មូលដ្ឋានទ័ពជើងទឹកថ្មីនៅក្នុងស្រុក នឹងបង្កើនសមត្ថភាពការពាររបស់រុស្ស៊ី និងអាប់ខាហ៊្សី ហើយការពារផលប្រយោជន៍ជាមូលដ្ឋាន” ទាំងសងខាង។
លោកបានជួបប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅដើមសប្តាហ៍នេះ ហើយបានសម្តែងការគាំទ្រចំពោះសង្គ្រាមរបស់ក្រុងមូស្គូនៅអ៊ុយក្រែន។ យ៉ាងហោចណាស់មាននាវា រុស្ស៊ីចំនួន១៧ គ្រឿងបានផ្លាស់ប្តូរទីតាំងពី Sevastopol (សេវ៉ាស្តូប៉ូល) ទៅ Novorossiysk នេះបើយោងតាមរូបភាពពីផ្កាយរណបដែលមានគុណភាពបង្ហាញខ្ពស់៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






