ប្រទេសម៉ិកស៊ិកនិយាយថា ខ្លួនកំពុងពិចារណាផ្តល់សិទ្ធិជ្រកកោនដល់អតីតប្រធានាធិបតីប៉េរូ ដែលត្រូវបានចោទប្រកាន់ពីបទបះបោរ នៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃពុធ។ លោក កាស្ទីលឡូ អាយុ៥៣ ឆ្នាំកំពុងជាប់ឃុំក្នុងទីក្រុង លីម៉ា ហើយ សំណើសុំសិទ្ធិជ្រកកោនរបស់គាត់ត្រូវបានបញ្ជូនទៅប្រធានាធិបតីម៉ិកស៊ិកតាមរយៈមេធាវី។ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក មានប្រសាសន៍ថា ប្រទេសទាំងពីរកំពុងពិភាក្សាអំពីបញ្ហានេះ។
លោក កាស្ទីលឡូ ត្រូវបានដកចេញពីតំណែង បន្ទាប់ពីគាត់បានព្យាយាមរំលាយសភា។ ប៉ុន្តែសភាបានជំទាស់នឹងគាត់ ដោយបានបោះឆ្នោតយ៉ាងលើសលប់ដើម្បីដកគាត់ចេញពីតំណែង គ្រាដែលអង្គរក្សរបស់គាត់ បានរារាំងគាត់ពីការស្វែងរកការជ្រកកោននៅស្ថានទូតម៉ិកស៊ិក ក្នុងរដ្ឋធានីលីម៉ា។ នៅក្នុងលិខិតផ្ញើជូនប្រធានាធិបតីម៉ិកស៊ិក ដែលផ្ញើកាលពីល្ងាចថ្ងៃពុធ មេធាវីរបស់លោក កាស្ទីលឡូ បានស្នើសុំឱ្យគាត់ “ពិចារណាលើការផ្តល់សិទ្ធិជ្រកកោន ដល់អតីតប្រធានាធិបតេយ្យបេរ៉ូ៕
ប្រែសម្រួលដោយ: ជ ង៉ា






