
ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងបុរីពិភពថ្មីខាងលិចផ្សារឈូកមាស ត្រូវបានអគ្គីភ័យឆាបឆេះអស់គ្រឿងក្នុង ខណៈពេលដែលម្ចាស់ចាក់សោទុកចោល។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ ផ្ទះល្វែងលេខ៥៣ ផ្លូវដេ ក្នុងបុរីពិភពថ្មី ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
តាមអាជ្ញាធរបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះឈ្មោះ ហ៊ា ម៉េងលាង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះកើតហេតុខាងលើ ។
តាមព័តមានអោយដឹងថា នៅមុនពេលកើតហេតុម្ចាស់បានចាក់សោទុកចោលហើយភ្លើងបានឆាប់ឆេះផ្សែងហ៊ុយទ្រលោម បង្កអោយមានការភ្ញាក់ផ្អើល។ ភ្លាមៗរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង ទៅអន្តរាគមន៍អស់ប្រមាណកន្លះម៉ោង ពុំបណ្តាលអោយឆេះរាល់ដាលឡើយ។
តាមនគរបាលបានអោយដឹងថាការកើតមានអគ្គិភ័យភ័យនេះសង្ស័យទុស្សេខ្សែភ្លើង។ តាមម្ចាស់បានអោយដឹងថា កង្ហារ ចំនួន២គ្រឿង ម៉ាសុីនត្រជាក់ ទូរទស្សន៍ និងសម្ភារមួយចំនួន នៅខាងក្រោមត្រូវភ្លើងឆេះរងការខូតខាតទាំងស្រុង៕ ម៉េង ធា