ខេត្ដព្រៃវែង ៖ ក្មេងប្រុសអាយុ15ឆ្នាំម្នាក់ ម្តាយប្រើឲ្យយកកង់ទៅប៉ះ បែរជាទៅចុះលេងទឺកក្បែរគល់ស្ពាន បណ្តាលឲ្យលង់ស្លាប់គួរសង្វែក។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី7 ខែសីហា ឆ្នាំ2018 នៅចំណុចទឹកក្បែរស្ពានថ្មខាងកើត ភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកពាមជរ ខេត្តព្រៃវែង។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផេន សុខឃាង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយម្ដាយបង្កើត ឈ្មោះ ផេន ស្រុន អាយុ៣៩ឆ្នាំ (ជាស្រ្តីមេម៉ាយ) មានទីលំនៅភូម ឃុំខាងលើ។
បើតាមស្ត្រីឈ្មោះ ផេន ស្រុន ត្រូវជាម្ដាយរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគាត់បានប្រើកូនឲ្យយកកង់ទៅប៉ះ តែដឹងអីបែរជាកូនប្រុសស្រលាញ់ស្មើរជីវិតរបស់គាត់ លង់ទឹកស្លាប់ទៅវិញ។ តែបើតាមប្រភពព៌តមានខ្លះនិយាយថា គេឃើញក្មេងប្រុសរងគ្រោះ បន្ទាប់ពីប៉ះកង់រួច បានចុះទៅលេងទឹកក្បែរស្ពានថ្ម ដែលមានជម្រៅជ្រៅ បណ្តាលឲ្យលង់លិចបាត់ ខណៈពេលនោះអ្នកដំណើរឃើញ ក៍ស្រែកផ្អើលឆោឡោឡើង នាំគ្នាចុះជួយស្រង់យកមកដាក់លើគោក ដើម្បីធ្វើចលនាជួយសង្គ្រោះតាមបែបបុរាណ តែជាអកុសល់ក្មេងប្រុសរងគ្រោះ បានឈ្លក់ទឹកដាច់ខ្សល់ស្លាប់បាត់ទៅហើយ។
ក្រោយទទួលបានព៌តមាន មន្ត្រីជំនាញបច្ចេកទេសបានចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួចបានសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ផេន សុខឃាង ពិតជាបានលង់ទឹក ដែលមានជម្រៅប្រហែលជាង២ម៉ែត្រ ស្លាប់ពិតប្រាកដមែន។ ក្រោយពីបានធ្វើការពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សុឹម សាន់









