(ខេត្តពោធិ៍សាត់,ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១)៖ បុរសម្នាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ កាប់មួយ កាំបិតដាច់កស្លាប់ និងម្នាក់ទៀតរងរបួស រួចជនល្មើសគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២២ និង៣០នាទីយប់ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុប្រាសាក់ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះក្នុងករណីឃាត កម្មនេះ មានឈ្មោះ ជួប សុខលី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ដំបូងគេឃើញមានម៉ូតូ២គ្រឿង បានជិះមក កាប់ជនរងគ្រោះ ដែលកំពុងតែជ្រកនៅក្រោមដើមព្រីង ជាមួយមិត្តភក្ត្រ ។បន្ទាប់ពីកាប់រួចជនល្មើសក៏ជិះម៉ូតូគេចបាត់ស្រមោល។ជនរងគ្រោះត្រូវមួយកាំបិត ក្រោមកញ្ចឹងកខាងឆ្វេង បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹង កន្លែង ដោយឡែក មិត្តភក្ត្រ របស់ជនរងគ្រោះម្នាក់ក៏ទទួលរងរបួសផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវស៊ើបអង្កេត តាមរកជនបង្កហេតុ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)