ប៉ោយប៉ែត ៖ បុរសម្នាក់យកម៉ូតូមិត្ត័ភក្រ្តទៅបញ្ចាំ យកប្រាក់ចូលលេងល្បែងក្នុងកាស៊ីណូ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនកាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ពស.២៥៦២ ត្រូវនិងថ្ងៃទី៨ វិច្ឆិកា ២០១៨ នៅចំណុចដើមស្រល់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យមានឈ្មោះ រុំ សារ៉េត ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅ និងមុខរបរមិនពិតប្រាកដ។
នៅក្នុងប្រតិបត្តការខាងលើនោះដឹកនាំបញ្ជាដោយលោកធិន ស៊ិនដេតអធិការនគរបាលក្រុងប៉ោយប៉ែត។
យោងតាមរបាយការណ៍នគរបាលបញ្ជាក់ថា បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ប្រាប់ភិនភាគលក្ខណ:សំគាល់ កម្លាំងសន្តិសុខកាសីុណូ បានប្រទះឃើញជនសង្ស័យខាងលើ កំពុងដើរនៅកែងកាសីុណូ១៨ជាន់ ក៏ហៅសួរហើយដឹកជនសង្ស័យខាងលើមកឲ្យអង្គុយដើម្បីសួរនាំ ស្រាប់តែជនសង្ស័យរត់បង្ករការភ្ងាក់ផ្អើល ពេលនោះកម្លាំងសន្តិសុខក៏ដេញតាមចាប់បានមកវិញ ប្រគល់ជូនកម្លាំងសមត្ថកិច្ច យកមកសួរនាំតែម្ដង។
ក្រោយមកកម្លាំងបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុង ធ្វើការសាកសួរ។ ជនសង្ស័យឈ្មោះ រុំ សារ៉េត បានសារភាពថា កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨ ខ្លួនបានធ្វើសកម្មភាពចូលលួចម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ លេខតួលេខម៉ាសីុន ៩៤១៨៦៨២ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1K-6772 ជារបស់ឈ្មោះ ណាន ម៉េងសៀង ភេទប្រុស អាយុ១៨ឆ្នាំ (ធ្លាប់ស្គាល់គ្នា) ត្រង់ចំណុចផ្ទះល្វែង នៅបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ហើយយកទៅដាក់បញ្ចាំនៅកាសីុណូអរគីដេ ជាមួយមនុស្សប្រុសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) អាយុប្រហែល២៩ឆ្នាំ បានប្រាក់ចំនួន១០០០០បាត ហើយចូលទៅលេងល្បែងក្នុងកាសីុណូចាញ់អស់ហើយ។
ចំពោះករណីនេះ ជំនាញកំពុងកសាងសុំណុំរឿង ចាត់ការតាមនីតិវិធី៕ វណ្ណា






