
អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យដឹងថា យានយន្តជាងប្រាំម៉ឺនគ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅក្នុងការអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល ៣៥ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។
យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ៥០.០៩៦គ្រឿង ក្នុងនោះម៉ូតូមានចំនួន ៣៦.៨៣២គ្រឿង និងរថយន្តមានចំនួន ១៣.២៦៤គ្រឿង (រថយន្តតូច ១១.៣៥៤គ្រឿង និងរថយន្តធំ ១.៩១០គ្រឿង)៕