
កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសគឺដូចជាកិច្ចសហប្រតិបត្តិការរវាងដៃនិងជើងដូចគ្នា។ ចាំបាច់ត្រូវផ្តល់ចេញនូវគុណសម្បត្តិរៀងខ្លួនឲ្យបានពេញលេញ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ និងអនាគតដ៏ល្អប្រសើរ។ ប្រទេសចិន និងកម្ពុជាតែងតែរក្សាទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អ រួមគ្នាពង្រឹងការកសាងសមត្ថភាពអភិវឌ្ឍន៍ លើកស្ទួយការកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ និងខិតខំដើម្បីស្ថានភាពឈ្នះ-ឈ្នះ។
តើក្រុម “យុវជនជំនាន់ Z ” មានទស្សនៈយ៉ាងណាចំពោះកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការអភិវឌ្ឍន៍ឈ្នះ-ឈ្នះ រវាងប្រទេសចិន និងកម្ពុជា ? តោះមកស្តាប់រឿងរបស់ប្អូនប្រុស វីរៈបុត្រ ទាំងអស់គ្នា ។
លោក វីរៈបុត្រ បានមានប្រសាសន៍ថា “កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ មានការជួបប្រទះច្រើននូវបញ្ហាដាច់ចរន្តអគ្គិសនីជាញឹក ញាប់ ប៉ុន្តែឥឡូវនេះ ប្រជាពលរដ្ឋមានជីវភាពរស់នៅដ៏ងាយស្រួល ដោយសារមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ ”។
ទឹកទន្លេមេគង្គដ៏ខ្លាំងក្លាបាន ផ្ទុះចេញឡើងជាមួយនឹងភាពរឹងមាំនៅក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែង ដោយបានសរសេរចេញនូវរឿងរ៉ាវនៃមិត្តភាពកម្ពុជា-ចិន។ ក្នុងនាមជាស្ថានីយ៍វារីអគ្គិសនីធំជាងគេនៅប្រទេសកម្ពុជា ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ផ្តល់ឱ្យកម្ពុជានូវថាមពលអគ្គិសនីដែលមានស្ថេរភាព និងស្អាត ដែលបានជួយកែលម្អរចនាសម្ព័ន្ធថាមពលរបស់កម្ពុជា ថែមទាំងបានជួយផ្លាស់ប្តូរជីវិតរបស់ប្រជាជនខ្មែរផងដែរ ។ សាងសង់ស្ថានីយវារីអគ្គិសនីសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទីនោះ ។ ក្រុមហ៊ុន Huaneng បានចុះមកទីនេះ ហើយបានសាងសង់គម្រោងគំរូសម្រាប់កិច្ចសហប្រតិបត្តិការថាមពលកម្ពុជា-ចិនហើយបានទទួលការជឿទុកចិត្តពីប្រជាជនកម្ពុជាជាច្រើនផងដែរ ៕